លោក Trump និង លោក Musk ផ្ទុះ ជម្លោះ ពាក្យ សម្តី ជា សាធារណៈ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមិថុនា​ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃ ទី ៥ ខែ មិថុនា លោក Trump ប្រធានាធិបតីអាមេរិក និងលោក Musk មហាសេដ្ឋីរបស់ អាមេរិក បានឈ្លោះប្រកែក គ្នា យ៉ាង ខ្លាំង រហូតដល់លោក Trump អះអាង ថា លោក Musk “ឆ្កួត” ហើយឯលោក Musk តបវិញ ថា លោក Trump “ជា មនុស្ស រមិល គុណ” ។

 

គេហទំព័រ «CCFR China state-controlled media » លោក Musk ដែលទើបតែ លា លែង ពី តំណែង ជាប្រធាន នាយកដ្ឋានប្រសិទ្ធភាព របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបង្ហោះសារជាបន្តបន្ទាប់នៅលើបណ្តាញទំនាក់ទំនង សង្គមកាលពី ថ្ងៃទី ៥ ខែ មិថុនា ទាក់ទងនឹងសេចក្តី ព្រាង ច្បាប់ ស្តីពីចំណូល ពន្ធ និង ចំណាយ របស់ អាមេរិក(ហៅកាត់ ថា “ ធំហើយ ស្អាត” ) ថា “អ្នកអាច ទទួលបានសេចក្តី ព្រាង ច្បាប់ “ធំតែ អាក្រក់មើល ” ឬមួយ “តូចតែ ស្អាត ” ។ “តូច តែ ស្អាត ” ទើប ជា មធ្យោបាយ សម្រាប់ ដោះ ស្រាយ បញ្ហា ។

គេហទំព័រ «CCFR China state-controlled media » លោក Trump បានឆ្លើយតបថា  លោក Musk មាន ការ មិនពេញចិត្តចំពោះ សេចក្តីព្រាង ច្បាប់ ដែល បានស្នើ ឱ្យ លុបចោលពន្ធសម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី ប្រ ការ នេះ នឹង ប៉ះពាល់ដល់ផលប្រយោជន៍របស់លោក Musk ក្នុងនាមជានាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print