កំពង់ឆ្នាំង ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រមាណជា៥០នាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ ដោយឥតគិតថ្លៃ នៅក្នុងឃុំឈានឡើង និងឃុំក្រាំល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ការចុះ
ពិនិត្យនិងព្យាបាលនេះ ដឹកនាំដោយលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និង មានការចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និង លោកយិន សាវ៉ន អភិបាលរងខេត្ត លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ទ្ធជុំវិញខេត្ត ផងដែរ។
...