ឯកឧត្តមខៀវ កញ្ញារិទ្ធ ៖ ពេលដែលរាត្រីទឹកឃ្មុំប្រែក្លាយជារាត្រីទឹកខ្មេះ !

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តមខៀវ កញ្ញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុករបស់លោកថា ពេលដែលរាត្រីទឹកឃ្មុំប្រែក្លាយជារាត្រីទឹកខ្មេះ ! លោក Elon Musk ទើបបានបើកកកាយថាលោកត្រាំ«រមិលគុណ» ព្រោះបើគ្មានរូបលោក លោកត្រាំមិនអាចឈ្នះឆ្នោតបានទេ ( លោក Elon បានចំណាយលុយ ២៧០ លានដុល្លារជួយក្នុងការបោះឆ្នោតលោកត្រាំ ) ។ លោកបានទាំងនិយាយពីរឿងលោកត្រាំជំពាក់ជំពិនជាមួយលោក Jeffrey Epstein ដែលជាមេដឹកនាំយកស្រីស្អាតៗ ក្មេងៗ រួមទាំងតារាភាពយន្តមួយចំនួនផង សម្រាប់អ្នកមាន និង ឥស្សរជនធំៗក្នុងសហរដ្ឋអាមេរិក និង ក្នុងពិភពលោក ( លោក Epstein បានស្លាប់ដោយចង ក នៅក្នុងគុក តែមួយចំនួនចោទថាជាការសម្លាប់បំបិទមាត់ហើយប្រែទៅជារឿងអត្តឃាត ) ។ លោក Elon Musk បានទាំងរិះគន់សមាជិកសភាអាមេរិកដែលបានបោះឆ្នោតគាំទ្រគម្រោងថវិកាលោកត្រាំ ដែលលោកចាត់ថាជាការជំរុញអោយសហរដ្ឋអាមេរិកវណ្ឌ ក ក្នុងបំណុល ហើយសន្យាថានឹងជំរុញអោយពួកសមាជិកសភាសាធារណរដ្ឋដែលបោះឆ្នោតគាំទ្រគម្រោងថវិកាលោកត្រាំនេះអោយបាត់កៅអី នៅក្នុងពេលបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ ។ តែពេលលោកត្រាំគម្រាមលុបកុងត្រារាប់ពាន់លានដុល្លារជាមួយក្រុមហ៊ុនលោក Elon មក លោក Elon ដូចជាបង្អង់មាត់ហែកកេរ្តិ៍លោកត្រាំបន្តិចវិញហើយ ។ ពេលនៅជាអ្នកទទួលខុសត្រូវក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល ( DOGE ) លោក Elon សន្យាថានឹងកាត់ចំណាយរដ្ឋាភិបាលអោយបាន ២០០០ លានដុល្លារ ក្រោយមកចុះនៅត្រឹម ១ ០០០ លានដុល្លារ តែនៅពេលចាកចេញពី DOGE លោក Elon កាត់បន្ថយបានតែ ១៦០ លានដុល្លារប៉ុណ្ណោះ ។ នេះបានដំរីបង្កើតបានកូនកណ្តុរមែន – កាសែត The Guardian ថ្ងៃទី ៥ មិថុនា ២០២៥ ៕

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print