Raphinha របស់ Barcelona ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ LaLiga

ចែករំលែក៖

ខ្សែបម្រើស្លាបរបស់ក្លឹប Barcelona Raphinha ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំរដូវកាលរបស់ LaLiga កាលពីថ្ងៃសុក្រ បន្ទាប់ពីកីឡាករប្រេស៊ីលបានដើរតួយ៉ាងសំខាន់ក្នុងក្រុមរបស់គាត់ឈ្នះពានរង្វាន់ក្នុងស្រុក ដោយមានមិត្តរួមក្រុម Lamine Yamal ជាប់ជាកីឡាករល្អបំផុតអាយុក្រោម 23 ឆ្នាំ។

Raphinha បានចូលរួមចំណែករកបាប ៣៤ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ២៥ លើកក្នុង ៥៧ ប្រកួតរបស់ក្លឹបនៅគ្រប់ការប្រកួតទាំងអស់ ដោយ Barca ឈ្នះពានលីក Copa del Rey និង Spanish Super Cup ។

កីឡាករវ័យ 28 ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លឹប Barcelona ក្នុងឆ្នាំ 2022 ពីក្លឹប Leeds United ហើយថ្មីៗនេះបានចុះកិច្ចសន្យាបន្តរក្សាគាត់នៅក្លឹបអេស្ប៉ាញរហូតដល់ឆ្នាំ 2028 ។

...

Raphinha រកបានមួយគ្រាប់ចុងម៉ោង ជួយឲ្យ Barcelona នាំមុខក្នុងការប្រកួត Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័តជើងទី២ ទល់នឹង Inter Milan ហើយ នោះជាគ្រាប់ទី១៣របស់ Raphinha ក្នុង១៤ប្រកួតនៅ Champions League រដូវកាលនេះ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print