សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ហេតុអ្វីបានជាកម្ពុជា លើកយកបញ្ហាតែ៤ចំណុចទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានមតិ មួយចំនួនលើកឡើងថា ហេតុអ្វីបានជាកម្ពុជាលើកយកតែ៤ចំណុចទៅតុលាការយុត្តិធម៌អន្តរជាតិ ហេតុអ្វីមិនយកទាំងអស់តែម្តង ដែលចំណុចនេះ ដោយសារកម្ពុជាទុកចំណុចផ្សេងៗទៀតដើម្បីដោះស្រាយទ្វេភាគីលើការកំណត់ខណ្ឌសីមាបន្តទៀត។

ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ព្រមទាំងសមិទ្ធផលនានា នៅក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃសៅរ៍ទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណុចទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ ៣ គឺជាតំបន់ដែលឈានដល់ចំណុចជាប់គាំងមិនអាចដោះស្រាយទ្វេភាគីបាន ដូច្នេះមានតែយើង ប្រើប្រាស់យន្តការភាគីទី៣ ដើម្បីចៀសវាងជម្លោះកាន់តែធ្ងន់ធ្ងរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា មានព្រំដែនគោកជាមួយប្រទេសថៃចំនួនជាង៨០០គីឡូម៉ែត្រ គឺយើងមិនអាចដាក់ទាំងអស់ទៅតុលាការយុត្តិធម៌អន្តរជាតិនោះទេ ដោយហេតុថា មានចំណុចខ្លះដែលយើងបានឯកភាពគ្នាចំនួន៤៤បង្គោល លើសរុប៧៣បង្គោលហើយ។ ម៉្យាងទៀត បើសិនយើងប្តឹងជារួមជាហេតុធ្វើឱ្យរាំងស្ទះដល់ដំណើរការចរចាទ្វេភាគីផងដែរព្រោះត្រូវទុកលទ្ធភាពឱ្យភាគីទី៣ដោះស្រាយតាមច្បាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ចំពោះបញ្ហាតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី នឹងបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJឲ្យខាងតែបាននាពេលឆាប់ៗ ខាងមុខនេះ ហើយតុលាការ ICJ កាត់យ៉ាងម៉េចកម្ពុជាទទួលស្គាល់ និងទទួលយកជានិច្ច ដើម្បីបញ្ចប់ភាពស្រពិចស្រពិលជាមួយប្រទេសថៃ។
សម្តេចធិបតី បានបន្ថែមថា រឿង បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសតំបន់ប្រាសាទ តាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី ទុកឲ្យរាជរដ្ឋាភិបាល និងកងទ័ពជាអ្នកដោះស្រាយ ហើយសូមបងប្អូនប្រជាពលរដ្ឋទំាងអស់កុំមានការព្រួយបារម្ភ។
ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងថៃនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលជាប្រធាន ប្ដូរវេន អាស៊ាន តាមរយៈកិច្ចសន្ទនា តាមទូរស័ព្ទ កាលពីម្សិលមិញ ផងដែរថា កម្ពុជាប្រកាសជំហរប្រកាន់ ខ្ជាប់ នូវគោលជំហរ រក្សាសន្តិភាព មិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយថៃ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់ មុំបី ទៅកាន់តុលាការឡាអេ ដោយលែងធ្វើ ការ ចរចា ទ្វេភាគីទៀតហើយ ដើម្បីបញ្ចប់ជម្លោះបន្តទៀត រវាងប្រទេស និងប្រជាជននៃប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print