កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៤នាក់ និងវត្ថុតាង ទៅតុលាការខេត្តករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យ៤នាក់ និងវត្ថុតាងទៅតុលាការខេត្តករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។

យោងតាមកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងនៅថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៥នេះថា នៅវេលាម៉ោង២២ និង០៥ នាទី នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ម៉ោង១១ និង៤០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានធ្វើប្រត្តិបត្តិការបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខាងមុខផែស្ងួតសូ ងួន និងចំណុចផ្ទះសំណាក់លាភចំណូល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ដោយកំលាំង បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងដកហូតវត្ថុតាងរួមមាន៖
ម្សៅម៉ត់ពណ៌សចំនួន២២ កញ្ចប់ មានទម្ងន់២៦៥,៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (កេតាមីន)ក្រាមពណ៌សថ្លាចំនួន០៩ កញ្ចប់ មានទម្ងន់២១,២០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (កេតាមីន០៧កញ្ចប់,មេតំហ្វេតាមីន ០២កញ្ចប់)
ថ្នាំគ្រាប់ពណ៌បៃតងចំនួន០២ កញ្ចប់ =១៨គ្រាប់ មានទម្ងន់៧,០០ក្រាម (គិតទាំងសំបកវេចខ្ចប់) (អ៊ិចស្ត្រាស៊ី)
ម្សៅម៉ត់កញ្ចប់ពណ៌ខៀវសញ្ញារូបសេះ ចំនួន០៩ កញ្ចប់ មានទម្ងន់៨២,៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (អ៊ិចស្ត្រាស៊ី)
ម្សៅម៉ត់កញ្ចប់ពណ៌លឿងសញ្ញារូបសេះ ចំនួន០៤ កញ្ចប់មានទម្ងន់២៣,៧០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (អ៊ិចស្ត្រាស៊ី)
ម្សៅម៉ត់កញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ចំនួន០១ កញ្ចប់ មានទម្ងន់៧,៣០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (អ៊ិចស្ត្រាស៊ី)
ម្សៅម៉ត់ពណ៌ផ្កាឈូក ចំនួន០២ កញ្ចប់ មានទម្ងន់២៩,៧០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (កេតាមីន)
ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន០១ កញ្ចប់ = ០១គ្រាប់កន្លះ មានទម្ងន់០,៩០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (អ៊ិចស្ត្រាស៊ី)ម្សៅម៉ត់កញ្ចប់ពណ៌ផ្កាឈូក ចំនួន០១ កញ្ចប់ មានទម្ងន់៣,១០ ក្រាម (គិតទាំងសំបកវេចខ្ចប់) (អ៊ិចស្ត្រាស៊ី)រថយន្ត ចំនួន០១គ្រឿងកុំព្យូទ័រយួរដៃ ចំនួន០១គ្រឿងម៉ាស៊ីនចាក់ឌីជេ ចំនួន០១គ្រឿង ទូរស័ព្ទដៃចំនួន០៦ គ្រឿង លិខិតឆ្លងដែនចំនួន០៥ ក្បាលអត្តសញ្ញាណប័ណ្ណវៀតណាម ចំនួន០៤ សន្លឹកជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១ គ្រឿង
កាបូបយួរដៃ ចំនួន០២សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print