នៅរសៀលនេះ ! ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ និងបិទច្រកតំបន់ម៉ាឡៃនៅថ្ងៃស្អែក !

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ច្រកតំបន់បឹងត្រកួន ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ត្រូវបានកងម្លាំង ថៃទាញបារ៉ាស់ បិទមិនឲ្យមានការចរាចរណ៍ ឆ្លងកាត់ នៅរសៀលថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២៥ បន្ទាប់ពីបិទច្រករបៀងព្រឹកមុិញ។

ទោះព្រឹកមុិញ ច្រកតំបន់ម៉ាឡៃត្រូវបានបើកធម្មតា តែអនុញ្ញាតិឱ្យតែរទេះ និងឡានតូចឆ្លងកាត់ក៏ពិតមែន ! បែជាច្រកតំបន់ម៉ាឡៃ ស្ថិតនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នឹងត្រូវបិទនៅថ្ងៃស្អែកទី ០៨ ខែមិថុនាចាប់ពីម៉ោង ១២ ថ្ងៃត្រង់។ នេះបើតាមការជូនដំណឹងរបស់ភាគីថៃមកច្រកម៉ាឡៃ ខណៈ ច្រកបឹងត្រត្រកួនភាគីថៃបានបិទមិនបានជូនដំណឹងអ្វីនោះឡើយ។

ជុំវិញវិញការបិទច្រករបស់ភាគីថៃដែលជាប់ព្រំដែនខេត្តបន្ទាយមានជ័យគឺទើបតែមានការបិទច្រតំបន់បឹងត្រកួន និងច្រករបៀងផ្សេងជាបន្តបន្ទាប់តែប៉ុណ្ណោះចំពោះច្រកចំនួនបីផ្សេងទៀតរួមមានច្រកតំបន់ម៉ាឡៃ ច្រកអន្តរជាតិប៉ោយប៉ែតច្រកអន្តរជាតិស្ទឹងបត់ដែលស្ថិតនៅក្នុងក្រុងប៉ោយប៉ែត គឺមិនទាន់ មានការបិទនោះទេគឺនៅមានការរចរាចរណ៍ភ្ញៀវទេសចរណ៍និងយានយន្តដឹកទំនិញ ធម្មតាមក ដល់ រសៀលថ្ងៃនេះ។

បើតាមប្រធានគណៈកម្មការច្រកតំបន់បឹងត្រកួនបានឲ្យដឹងថា៖ ភាគីថៃបិទច្រកតំបន់បឹងត្រកួន ដោយឯកតោភាគីនៅវេលាម៉ោង ០១៖១៥ នាទី ដោយមិនឲ្យមានការចរាចរណ៍ ចេញចូលអ្វីនោះទេ។ រីឯនៅច្រកតំបន់ ម៉ាឡៃវិញគណៈកម្មការច្រកតំបន់ម៉ាឡៃបានឲ្យដឹងថា នៅថ្ងៃនេះគឺ ច្រកតំបន់ម៉ាឡៃដំណើរការជាធម្មតាតែយោងតាមការជួបដំណឹងរបស់ភាគីថៃនៅរសៀលថ្ងៃនេះនៅថ្ងៃស្អែកទី ០៨ ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ថៃនឹងបិទលេងឲ្យដំណើរការច្រកទៀតហើយ»។
ការបិទច្រកខាងលើជាបន្តបន្ទាប់ធ្វើឡើងក្រោយលោក គឹម សុវណ្ណា អគ្គកុង ស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ តាមរយៈលិខិតទៅកាន់ក្រសួងការបរទេស ស្តីពីយោធាថៃដែល ប្រចាំ ការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទៅច្រកតំបន់ និងច្រករបៀងរវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះ អាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។

សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានទទួល ព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុ ជាបានបដិសេធមិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print