លោក ស៊ូ ម៉ុល ចុះជួបសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគបរិភោគ ជូនដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ផ្នែកសឹករងស្រុករមាសហែក និងវីរៈសេនាតូចលេខ ២៣៣ ដែលកំពុងត្រៀមប្រចាំការ ២៤ម៉ោងលើ២៤

ចែករំលែក៖

ខេត្តស្វាយរៀង: លោកស៊ូ ម៉ុល ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងជាអភិបាលស្រុក និងលោកអុិន សាបន ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងសហការី លោកលោកស្រីមេឃុំ ទាំង១៦ នាព្រឹកថ្ងៃទី ៧ខែមិថុនាឆ្នាំ២០២៥ បានចុះជួបសំណេះសំណាល និងផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ផ្នែកសឹករងស្រុករមាសហែក និងវីរៈសេនាតូចលេខ ២៣៣ ដែលកំពុងត្រៀមប្រចាំការ ២៤ម៉ោងលើ២៤ ។

លោក  ស៊ូម៉ុល អភិបាលស្រុក បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខអំពីសំណាក់ លោក ប៉េង ពោធិសា អភិបាល នៃគណ:អភិបាលខេត្ត និងថ្លែងនូវការកោតសរសើរលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ត្រូវរួមកម្លាំងគ្នា ជាធ្លុងមួយ ត្រៀមកម្លាំងអនុវត្តយ៉ាងមុឺងម៉ាត់នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា របស់យើង។

លោកអភិបាល បានជូនពរដល់មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំង សូមមានសុខភាពល្អ កម្លាំងមាំមួន និងពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា  សម្ភារៈរួមមានអង្ករ ៥០០គីឡូត្រីខកំប៉ុង ១៦ យូរទឹកត្រី ១៦ យួរទឹកស៊ីអ៊ីវ ១៦ យូរ មីម៉ាៗ ១៦ កេះទឹកសុទ្ធវីតា ៨កេះ ធុងទឹកចំណុះ២០ លីត្រ ៨ធុង បោយទឹក ៨ សាប៊ូលុច៤ដុំ ចង្ក្រានហ្គាស ២ បំពង់ទឹកក្តៅ ២កំសៀវទឹក ២ ថវិកាចំនួន ៤០០ ០០០រៀល។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print