រឿងនិទានខ្លីប្រចាំថ្ងៃអាទិត្យ÷រឿង កណ្ដុរលោភលន់ភ្លេចខ្លួន

ចែករំលែក៖

ក្នុងសម័យកាលដ៏យូរលង់មកហើយ មានសត្វកណ្ដុរ៣ក្បាលដោយសារអត់ចំណីខ្លាំងពេកបានសម្រេចចិត្តចូលទៅសុំបម្រើការងារជាមួយម្ចាស់កសិដ្ឋានគ្រាន់បានការឧបត្ថម្ភចំណីអាហារយកមកបន្តជីវិត។

ពេលចូលទៅដល់ ម្ចាស់កសិដ្ឋាន បានប្រកាសការងារ៣មុខព្រួញខុសៗគ្នា និងទទួលបានការឧបត្ថម្ភក៏ខុសៗគ្នាឱ្យកណ្ដុរទាំងបីជ្រើសរើស។
ម្ចាស់កសិដ្ឋានបានកំណត់ការងារទាំង៣ឲ្យកណ្ដុរជ្រើសរើសគឺ.ទី១ ការងារមើលថែសត្វស្ទាំងទទួលការឧបត្ថម្ភពោត ៤ រទេះ។ ការងារទី ២.ដេញពស់ថ្លាន់កុំឲ្យចូលកសិដ្ឋាន ទទួលការឧបត្ថម្ភពោត ៣ រទេះ និងការងារទី៣.រាំច្រៀងឱ្យសហសេវឹកសប្បាយ ទទួលការឧបត្ថម្ភពោត១រទេះ។
ពេលស្ដាប់បានការណែនាំបែបនេះកណ្ដុរទី១ ស្ម័គ្រចិត្តធ្វើការងារ មើលថែស្ទាំង។ កណ្ដុរទី ២ ស្ម័គ្រចិត្តធ្វើការងារដេញពស់ថ្លាន់កុំឲ្យចូលកសិដ្ឋាន និង កណ្ដុរទី ៣ ស្ម័គចិត្តធ្វើការងាររាំច្រៀង។
លុះដល់ថ្ងៃជិតបើកការឧបត្ថម្ភចំណីអាហារពីម្ចាស់កសិដ្ឋាន ស្រាប់តែកណ្ដុរទី១ និងកណ្ដុរទី ២ បាត់មុខ ព្រោះតែពួកគេត្រូវសត្វស្ទាំង និងពស់ថ្លាន់សម្លាប់ធ្វើជាអាហារបាត់ទៅហើយ ៕ ដោយ÷ ហុក បួន
គំនិតគួរពិចារណា÷ (កុំលោភលន់នឹងទទួលផលខ្ពស់ ភ្លេចគិតការគ្រោះថ្នាក់ដល់ខ្លួនឯង)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print