ភ្នំពេញ ៖ ក្រុមគ្រួសារ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ មានទុក្ខក្រៀមក្រំជាទម្ងន់ ដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ ដែលត្រូវជា ស្វាមី ឪពុក ឪពុកក្មេក ជីតា និងជីតាទួត បានទទួលមរណភាព នាថ្ងៃអាទិត្យ ១៣កើត ខែ ជេស្ឋ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០ នាទី ទៀបភ្លឺ ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ។
សពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជីមហ៊ុយ តម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធ សាសនា នៅភូមិគ្រឹះលេខ ៨៩១ ផ្លូវលេខ១៩៨៤ ភូមិ ភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានី ភ្នំពេញ។ សពនឹងត្រូវដង្ហែរទៅបូជានៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នៅសួនមុខវត្តបទុមវត្តី។ (ភ្ជាប់ជូនកម្មវិធីបុណ្យលម្អិត)
ដំណឹងមរណទុក្ខនេះ ចាត់ទុកជាការគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ នៃសព
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសព។ សូមវិញ្ញាណក្ខន្ធលោកតា បានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា