ស្នងការនគរបាលខេត្តព្រៃវែង ៖ ពួកយើងខ្ញុំស្អប់សង្គ្រាម! យ៉ាងក៏ដោយ រាល់បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី និងបទបញ្ជាអគ្គស្នងការនគរបាលជាតិ ពួកយើងខ្ញុំនឹងត្រាប់ឱ្យបានល្អជាទីបំផុត និងធ្វើអស់ពីសមត្ថភាពមាន

ចែករំលែក៖

ខេត្តព្រៃវែង ៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានអះអាងថា ៖ ពួកយើងខ្ញុំស្អប់សង្គ្រាម! យ៉ាងក៏ដោយ រាល់បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី និងបទបញ្ជាអគ្គស្នងការនគរបាលជាតិ ពួកយើងខ្ញុំនឹងត្រាប់ឱ្យបានល្អជាទីបំផុត និងធ្វើអស់ពីសមត្ថភាពមាន ។ លោកស្នងការថ្លែងបែបនេះ នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០ នាទី ។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានលើកឡើងថា ៖ ប្រទេសកម្ពុជាបានឆ្លងកាត់ភ្លើងសង្គ្រាមរាប់មិនអស់មិនថា ជំនាន់ជីតាខ្ញុំ ពុកខ្ញុំ និងខ្ញុំផ្ទាល់ ។  ពួកយើងខ្ញុំស្អប់សង្គ្រាម! យ៉ាងក៏ដោយ រាល់បទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី និងបទបញ្ជាអគ្គស្នងការនគរបាលជាតិ ពួកយើងខ្ញុំនឹងត្រាប់ឱ្យបានល្អជាទីបំផុត និងធ្វើអស់ពីសមត្ថភាពមាន ។ 

ស្នងការនគរបាលខេត្តព្រៃវែង បន្តថា ៖ មិនត្រឹមគាំទ្រពីចម្ងាយនោះទេ ពួកយើងខ្ញុំត្រៀមខ្លួនរួចរាល់ទៅឈរនៅជួរមុខតាមបទបញ្ជាដោយគ្មានលក្ខខណ្ឌ ។ ថ្ងៃនេះ ពួកយើងខ្ញុំបានឯកភាពជាធ្លុងប្រមូលយកសម្ភារៈចាំបាច់មួយចំនួនទៅជួយគាំទ្របន្ថែមទៀតដល់នគរបាលកំពុងឈរការពារព្រំដែននៅតំបន់ក្តៅខ្លាំង អាចថា ២ ទៅ ៣ ថ្ងៃទៀតបានដល់គោលដៅ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print