រុស្ស៊ីធ្វើសមយុទ្ធទ្រង់ទ្រាយធំប្រធានាធិបតីអ៊ុយក្រែនខ្លាចបាត់បង់ប្រទេសទាំងមូល

ចែករំលែក៖

រុស្ស៊ីបានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនៅជាប់ព្រំដែនប្រទេសអ៊ុយក្រែនបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសអ៊ុយក្រែនដែលកំពុងតែមានភាពតានតឹងជាមួយរុស្ស៊ី ។ ការធ្វើសមយុទ្ធរបស់រុស្សុីគឺដូចជាការត្រៀមលក្ខណៈវាយប្រហារគ្រប់គ្រងប្រទេសអ៊ុយក្រែនទាំងមូល។

កាលពីថ្ងៃទី២៥ ខែសីហា រដ្ឋមន្ត្រីក្រសួង ការពារជាតិរុស្ស៊ីលោក Sergei Shoigu ប្រកាសថា ការធ្វើសមយុទ្ធជាបន្ទាន់នេះគឺធ្វើតាមការបញ្ជារបស់ប្រធានាធិបតីពូទីន។ លោកបន្តទៀតថា តាមការសម្រេចរបស់អគ្គមេបញ្ជាការកងទ័ពរុស្ស៊ីលោកវ្លាឌឺមៀ ពូទីន បានចេញបញ្ជាឲ្យចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលការធ្វើសមយុទ្ធនោះមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនចូលរួមក្នុងនោះមានទាំងកម្លាំងឆត្រយោងទៀតផង។

ការធ្វើសមយុទ្ធកើតឡើងនៅតាមបណ្តោយព្រំដែនជាប់ប្រទេសអ៊ុយក្រែននិងប្រទេសនៅក្នុងតំបន់បាល់ទិកជាសមាជិករបស់ណាតូ ។ សមយុទ្ធនោះបានអូស បន្លាយរហូតដល់ដំណាច់ខែសីហា។ យុទ្ធសាស្ត្រនៅក្នុងការធ្វើសមយុទ្ធនោះគឺជាការត្រួតពិនិត្យកម្លាំងប្រដាប់អាវុធប្រចាំនៅតំបន់ភាគខាងត្បូងដើម្បីដោះស្រាយបន្ទាន់ ពេលមានសង្គ្រាមកើតឡើង។

ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា ការធ្វើសមយុទ្ធនោះគឺជាការត្រួតពិនិត្យសមត្ថភាពធ្វើសង្គ្រាមក្នុងពេលដែលពិភពលោកកំពុងតែប្រឈមមុខនឹងសង្គ្រាមជាទ្រង់ទ្រាយធំ។

ពាក់ព័ន្ធនឹងករណីនោះដែរប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បាន បញ្ជាក់ថា រុស្ស៊ីធ្វើសកម្មភាពដើម្បីចង់ឲ្យអ៊ុយក្រែនទាំងមូលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ លើសពីនេះទៅទៀត លោក Poroshenko ក៏បានប្រកាសថានឹងធ្វើសង្គ្រាមដើម្បីសេរីភាពអធិបតេយ្យភាពរបស់អ៊ុយក្រែនបើទោះជាអ៊ុយក្រែនទទួលបានឯករាជ្យ២៥ឆ្នាំហើយក្តី។

ដើម្បីទប់ទល់នឹងការប៉ុនប៉ងឈ្លានពានរបស់រុស្ស៊ីកម្លាំងទាហានអ៊ុយក្រែនបានដាក់ពង្រាយកងពលកាំជ្រួចមីស៊ីល S-300 ទៅកាន់តំបន់ Nilolaev និង Kherson ជាប់ព្រំដែនគ្រីមៀដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសរុស្ស៊ី ។
ព័ត៌មានពីក្រុមចារកម្មអ៊ុយក្រែនបង្ហាញ ឲ្យឃើញថា នៅពេលនេះតំបន់គ្រីមៀដែល គ្រប់គ្រងដោយរុស្ស៊ីនោះមានសព្វាវុធទំនើបៗជាច្រើនបានបញ្ជូនមកដល់ទីនេះក្នុងនោះមានរថក្រោះ៣០គ្រឿង នាវាមុជ ទឹក៣គ្រឿង និងកាំជ្រួចមីស៊ីលទំនើប S-400 ចំនួន១៥ដើម។

មន្ត្រីអ៊ុយក្រែនបញ្ជាក់ថា ស្ថានភាពកាន់តែតានតឹងក្រោយពេលដែលរុស្ស៊ីបានបញ្ជូនទាំងអាវុធបរមាណូមកកាន់ទីនេះ ។ កាលពីសប្តាហ៍កន្លងមកអ៊ុយក្រែនក៏បានប្រកាសថា បានត្រៀមលក្ខណៈធ្វើសង្គ្រាមនៅតំបន់ភាគខាងកើតក្រោយពេលរុស្ស៊ី បានចោទប្រកាន់ថាចារកម្មអ៊ុយក្រែនឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងតំបន់គ្រីមៀ។

តាមសម្តីតំណាងអចិន្ត្រៃយ៍របស់អ៊ុយក្រែនប្រចាំនៅអ.ស.ប. លោកឯកអគ្គរដ្ឋ ទូត Volodymyr Yelchenko ឲ្យដឹងថា យើងត្រៀមជានិច្ចចំពោះអំពើបង្កហេតុថ្មីៗពីខាង រុស្ស៊ី ។ យើងចិញ្ចឹមទុកគម្រោងកោះប្រជុំ នេះហើយបើស្ថានការណ៍តានតឹងហួសកម្រិតនោះយើងនឹងសុំឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.កោះប្រជុំភ្លាមៗ។
អ៊ុយក្រែនបានក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. កាលពីខែមករា ឆ្នាំ២០១៦ ហើយមានសិទ្ធិកោះប្រជុំជាបន្ទាន់ក្រុមប្រឹក្សាអ.ស.ប. បើខ្លួនយល់ថា មានបញ្ហាណាមួយដែលជាគ្រោះថ្នាក់ដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ។

ក្នុងរយៈពេលនេះអ៊ុយក្រែនបាន កោះប្រជុំក្រុមប្រឹក្សានេះតែមួយលើកគត់ដើម្បីឧទ្ទិសដល់វិបត្តិក្នុងប្រទេសរបស់ខ្លួនដោយសុំឲ្យ អ.ស.ប. ពង្រាយទ័ពមួកខៀវរក្សាសន្តិភាពនៅតំបន់បះបោរខាងកើតអ៊ុយក្រែន ។ ប៉ុន្តែរហូតមកទល់ពេលនេះសំណើរបស់អ៊ុយក្រែននៅកកស្ទះដោយមកពីមានការជំទាស់ពីខាងរុស្ស៊ីដែលបំពាក់ ទៅដោយសិទ្ធិវេតូ ក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ៕

werw peace-mission

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print