រថយន្តបែនដឹកដីពីរគ្រឿងបុកគ្នាពេញទំហឹង ក្រឡាប់ខ្ចាយដីពេញផ្លូវ ម្ខាងទៀតដាច់កង់ក្រោយទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបែនដឹកដីពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តមួយគ្រឿងក្រឡាប់ខ្ចាយដីពេញផ្លូវ ចំណែកមួយគ្រឿងដាច់កង់ខាងក្រោយទាំង២ទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទី រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥. ស្ថិតនៅតាមបណ្តោយផ្លូវ១០៤ ភូមិក្រពើទ្រម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបែនដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយព៍ណស ពាក់ផ្លាកលេខចង្កូតស្តាំដឹកដីពេញរថយន្តបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត ស្របពេលនោះក៏មានរថយន្តដឹកដីមួយគ្រឿងទៀតពាក់ផ្លាកលេខចង្កូតស្តាំ បើកបរបញ្រ្ចាសទិសគ្នាក្នុងទិសដៅពីកើតទៅលិចក៏បារេចង្កូតបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តដែលកំពុងដឹកដីពេញលើរថយន្តក្រឡាប់បាស់ជើងខ្ចាយដីពេញផ្លូវ ចំណែករថយន្តមួយគ្រឿងទៀតដាច់កង់ខាងក្រោយទាំង២ទៅមុខលែងរួចរួច។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់រលួស សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះទៅវាស់វែងនិងជួយសម្រួលចរាចរណ៍នៅទីតាំងកើតហេតុ ហើយបានយករថយន្តស្ទូចយករថយន្តដែលក្រឡាប់ចេញពីលើផ្លូវដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ រួចឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នានៅទីតាំងកើតហេតុដើម្បីបញ្ចប់រឿងតែម្តង៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print