ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា រៀបចំពិធីខួប៣៥ឆ្នាំនៃការប្រកាសឯករាជ្យពីសហភាពសូវៀត

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ម្សិលមិញ ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា បានរៀបចំពិធីជប់លៀងរបស់រដ្ឋ ក្នុងឱកាសទិវានៃប្រទេសរុស្ស៊ី នៅសណ្ឋាគារសូហ្វីតែល។ ការរៀបចំនេះ ធ្វើឡើងដើម្បីបង្ហាញពីការបង្កើតសហព័ន្ធរុស្ស៊ីនាពេលបច្ចុប្បន្ននេះ។ ទិវារុស្ស៊ី គឺជាការរម្លឹកឡើងនូវការអនុម័តសេចក្តីប្រកាសអធិបតេយ្យភាពរដ្ឋនៃ RSFSR (Russian Soviet Federative Socialist Republic) គឺជាថ្ងៃបុណ្យជាតិរបស់សហព័ន្ធរុស្ស៊ី ទិវានេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១២ ខែមិថុនា ចាប់តាំងពីឆ្នាំ១៩៩០។

នៅក្នុងសុន្ទរកថាស្វាគមន៍ លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ូវីក បានកត់សម្គាល់ពីសារៈសំខាន់នៃពិធីបុណ្យជាតិនេះ ដែលធ្វើជាជានិមិត្តរូបនៃការបង្រួបបង្រួមគ្នារបស់ប្រជាជនរុស្ស៊ី ជុំវិញគុណសម្បត្តិយុត្តិធម៌ជានិច្ចជានិរន្ត ការតភ្ជាប់ទិវានេះ ជាមួយកិច្ចចាប់ផ្តើមនៃកំណែទម្រង់ប្រជាធិបតេយ្យ និង សេដ្ឋកិច្ចដ៏សំខាន់ៗក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី។
សម្រាប់លោក រុស្ស៊ី តែងតែជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់ប្រទេសកំពុងអភិវឌ្ឍន៍។ សព្វថ្ងៃនេះ យើងបន្តការពារសមភាព អធិបតេយ្យភាព ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង និងប្រឆាំងនឹងការអនុវត្តរបបអាណានិគមនិយមថ្មី។កម្ពុជាពិតជាប្រទេសមួយក្នុងចំណោមមិត្តដ៏ជិតស្និទ្ធរបស់យើង។ ម៉ូស្គូ និងភ្នំពេញតភ្ជាប់ដោយចំណងមិត្តភាពជាប្រពៃណី។ សហភាពសូវៀត បានផ្តល់ការគាំទ្រដ៏ធំធេងដល់ប្រទេសកម្ពុជា ដោយដើរតួនាទីសំខាន់បំផុតក្នុងការស្តារប្រទេសឡើងវិញ បន្ទាប់ពីការផ្តួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

លោកជឿជាក់ថា បទពិសោធន៍ប្រវត្តិសាស្ត្រដ៏សម្បូរបែប ប្រពៃណីល្អ និងអាកប្បកិរិយាស្ថាបនា នឹងជួយយើងស្វែងរកឱកាសថ្មីៗ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និង ការផ្លាស់ប្តូរជាផលប្រយោជន៍ទៅវិញទៅមក ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print