ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូន ជនសង្ស័យជនជាតិវៀតណាមចំនួន០៥នាក់ ស្រី០១ នាក់ ទៅតុលាការខេត្តស្វាយរៀង ក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនាថ្ងៃ
១២ ខែមិថុនា ឆ្នាំ២០២៥ ។
យោងតាមសមត្ថកិច្ចជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបករណីនេះធ្វើឡើងកាលពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរះ ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀននិងលោកវរសនីយ័ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដោយមានការសម្របសម្រូលនីតិវិធីពីលោក ចាន់ វណ្ណះ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
ប្រភពបន្តថា ជាលទ្ធផល សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន០៥ នាក់ ស្រី០១ នាក់និងបាន ដកហូតនិងចាប់យកសម្ភារ:វត្តុតាងរួមមាន:
១.ថ្នាំញៀនប្រភេទកេតាមីន ០២ កញ្ចប់ទម្ងន់ ១៤.២០ក្រាម
២.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ០៥ កញ្ចប់ទម្ងន់ ១១.៨៥ក្រាម
៣.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ប្រភេទកេតាមីនចំនួន១០៣គ្រាប់
៤.ថ្នាំគ្រាប់ពណ៌ក្រហម(A)ប្រភេទមេតំហ្វេតាមីន ចំនួន ០១គ្រាប់
៥.ថ្នាំគ្រាប់ពណ៌ផ្ទមេឃប្រភេទ(MDMA)ចំនួន ០៨ គ្រាប់
៦.ថ្នាំគ្រាប់ពណ៌បៃតងប្រភេទ(MDMA)ចំនួន ១៩ គ្រាប់
៧.ថ្នាំញៀនប្រភេទ(MDMA)សញ្ញារូបសេះ ០១ កញ្ចប់
៨.ជរ័អាភៀន ០១ កញ្ចប់
៩.អាវុធខ្លីចំនួន ០៣ ដើម-បង់ចំនួន០៣ -គ្រាប់ចំនួន ៤៣ គ្រាប់
១០.កាំបិត ០៤ -ដំបងឆក់ន០១
១១.ជញ្ជីងថ្លឹងថ្នាំញៀន ០២ គ្រឿង
១២.ទូរសព្ទ័ដៃ ០៩ គ្រឿង
១៣.រថយន្តចំនួន ០៣ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារះមួយចំនួនទៀត៕