រថយន្តធុនធំបេីកគេចពីម៉ូតូក្រឡាប់ផ្ងារជេីងចូលផ្ទះពលរដ្ឋបណ្តាលឲ្យមនុស្សប្រុសស្រី០៥នាក់ រងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សប្រុសស្រីចំនួ​ន៥នាក់បានរងរបួសធ្ងន់ស្រាលក្រោយមានរថយន្តធុនធំមួយគ្រឿងបានបេីកគេចពីម៉ូតូឆ្លងផ្លូវបណ្តាលឲ្យក្រឡាប់សង្កត់លេីម៉ូតូ៤គ្រឿងនិងរងការខូចខាតដល់ផ្ទះប្រជាពលរដ្ឋ។

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ០៣ នឹង ៣០នាទីរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ០៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

បើតាមប្រភពព័ត៍មានប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនកើតហេតុ មានរថយន្តធុនធំ ដឹកទឹកសម្រាប់ក្រឡុកសុីម៉ង់ មួយគ្រឿងម៉ាក ហុីយ៉ានដាយ ពាក់ស្លាកលេខ ភ្នំពេញ 3F-6791 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ផ្លូវកោង ក៏ស្រាប់តែមានម៉ូតូមួយគ្រឿង មិនចាំម៉ាក បានបើកឆ្លងផ្លូវ ធ្វេីឲ្យអ្នកបើករថយន្តធំ ជាន់ហ្រ្វាំងបួងចង្កួតគេច ប៉ុន្តែដោយសាររថយន្តដឹកធ្ងន់ផង បានក្រឡាប់ធ្លាក់ធុង ដែលស្តុកទឹកពេញ ខ្ទាតចេញពីរថយន្ត ចូលផ្ទះពលរដ្ឋ សង្កត់លើមនុស្សប្រុសស្រី០៥នាក់ រងរបួសធ្ងន់ស្រាល បញ្ជូនទៅមន្ទីរពេទ្យ រួមនឹងម៉ូតូចំនួន០៤គ្រឿងរងការខូចខាត នៅនឹងកន្លែង ។ 

បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចធ្វើការវាស់វែងស្ទូចរថយន្តធុនធំ ដើម្បីយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print