ភ្នំពេញ ៖ តេជោ ! គោរមងារ (តេជោ) មានប្រវត្តិមុនសម័យអង្គរ ពាក់កណ្តាល សតវត្សទី ៧ ប្រវត្តិសាស្រ្តងារ តេជោពុំមានច្រើនឡើយ បើតាមកំណត់ត្រាប្រវត្តិសាស្រ្ត មានតែ ៣ ប៉ុណ្ណោះ គឺ តេជោមាស តេជោយ៉ត និងតេជោ ហ៊ុនសែន ។
ងារតេជោ ដែលព្រះមហាក្ស្រខ្មែរប្រទាន គឺសំដៅលើ មេទ័ពដែលអង់អាចគ្មានគូរប្រៀប ស្មោះត្រង់និងរាជបាល័ង្គ ការពារព្រះនគរ ។
ឥឡូវនេះយើងបានឃើញតេជោ ចេញមុខហើយ ។
ជយោ! តេជោដ៏អង្គអាច សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។
សូមរម្លឹកឡើងវិញ៖ «បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន។ ឃើញទឹកស្ងប់ កុំគិតថាក្នុងទឹកគ្មានត្រី ពេល ហ៊ុន សែន មិននិយាយ កុំគិតថា ហ៊ុន សែន មិនចេះនិយាយ»។
នេះជាការព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផុតលេខ ផ្កាយមាស៥ កាលពីខែមិថុនា ឆ្នាំ២០២៤ ទៅកាន់ជនបរទេសម្នាក់ដែលចោទប្រកាន់កម្ពុជាផ្ទុយពីការពិត ៕
ដោយ ៖ សិលា
...