ក្លិប Juventus បានប្រកាសកាលពីថ្ងៃសុក្រថាកិច្ចសន្យារបស់អ្នកចាត់ការទូទៅរបស់ Juventus លោក Igor Tudor ត្រូវបានបន្តរយៈពេលពីរឆ្នាំបន្ថែមទៀតមុនពេលចាប់ផ្តើមយុទ្ធនាការ Club World Cup របស់ពួកគេ។
ក្លឹបសេះបង្កង់បាននិយាយកាលពីថ្ងៃអង្គារថាពួកគេមានជំនឿលើគ្រូបង្វឹកសញ្ជាតិក្រូអាតដែលត្រូវបានប្រគល់ឱ្យកាន់តំណែងតិចជាងបីខែមុន។
លោក
Tudor បានចូលកាន់តំណែងនៅក្នុងខែមីនាបន្ទាប់ពីការបណ្តេញចេញ របស់លោកThiago Motta ដោយ Juve បានធ្លាក់ចេញពីការប្រកួតពានរង្វាន់ទាំងអស់និងឈរនៅខាងក្រៅកំពូលទាំងបួនរបស់ Serie A ។ ក្រោមការដឹកនាំរបស់ Tudor ពួកគេបានចាញ់ការប្រកួតលីគមួយប្រកួតតែទទួលបានចំណាត់ថ្នាក់លេខ 4 ដើម្បីឈានទៅប្រកួតក្របខ័ណ្ឌ Champions Leagueរដូវកាលក្រោយ ។
ក្លឹប Juventus បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Tudor បានប្តេជ្ញាចិត្តជាមួយក្លឹបរបស់យើងរហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2027 ជាមួយនឹងជម្រើសមួយនៅឆ្នាំ 2028 ហើយនឹងដឹកនាំក្រុមបុរសដំបូងក្នុងរដូវកាលខាងមុខនេះ ដោយចាប់ផ្តើមជាមួយនឹងការប្រកួតផ្លូវការដំបូងដែលនឹងត្រូវធ្វើឡើងនៅសហរដ្ឋអាមេរិកគឺ Club World Cup” ។ Juventus ប៉ះក្រុម Al-Ain ក្នុងទីក្រុង Washington DC នៅថ្ងៃពុធ បន្ទាប់មកមានការប៉ះជាមួយ Wydad AC របស់ម៉ារ៉ុក និង Manchester City ក្នុងពូល G។