អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ យប់ថ្ងៃទី១២ ខែមិថុនា ចៅក្រមនៃ តុលាការសហព័ន្ធ នៃតំបន់ ភាគខាងជើង រដ្ឋកាលី ហ្វ័រញ៉ា របស់អាមេរិក បានកាត់ក្តីថា ទង្វើរបស់ លោកត្រាំ ប្រធានាធិបតី អាមេរិក ដែល ចាត់បញ្ជូន កង កម្លាំងឆ្មាំជាតិ រដ្ឋកាលីហ្វ័រញ៉ា ឱ្យ ចូលក្នុងទី ក្រុង Los Angeles នៅ ពេល មុននេះ គឺល្មើស ច្បាប់ លោកត្រាំចាំបាច់ ត្រូវប្រគល់ សិទ្ធិបញ្ជា កងកម្លាំង ទាំងនេះ ទៅឱ្យលោក Gavin Newsom អភិបាល រដ្ឋកាលីហ្វ័រញ៉ា វិញ ។
គេហទំព័រ «CCFR China state-controlled media » ចៅក្រមបាន កាត់ក្តីថា លោកត្រាំធ្វើឱ្យ កងកម្លាំងឆ្មាំជាតិ រដ្ឋកាលីហ្វ័រញ៉ា មួយចំនួនប្រែ ទៅ ជា របស់ សហព័ន្ធដោយ គ្មានការយល់ព្រម ពីលោក Gavin Newsom អភិបាល រដ្ឋកាលីហ្វ័រញ៉ា នេះគឺ ជាទង្វើខុសច្បាប់ ដែលហួសពី ដែន សមត្ថកិច្ច ផ្លូវច្បាប់ និងបំពាន គម្រោង វិសោធនកម្មទី ១០ នៃរដ្ឋធម្មនុញ្ញ របស់សហរដ្ឋអាមេរិក ដូច្នេះ អនុម័ត លើ សំណើ ជា បន្ទាន់ របស់ រដ្ឋកាលីហ្វ័រញ៉ា ដោយ យល់ ព្រម ចេញផ្សាយ បទបញ្ជា ដាក់កំហិត ជាបណ្តោះអាសន្ន ហើយបញ្ជា ឱ្យ លោក ត្រាំ ប្រគល់សិទ្ធិ គ្រប់គ្រង កងកម្លាំងឆ្មាំជាតិ រដ្ឋ កាលីហ្វ័រញ៉ា ទៅឱ្យអភិបាល រដ្ឋកាលីហ្វ័រញ៉ា វិញ ជាបន្ទាន់។
គេហទំព័រ «CCFR China state-controlled media » សាលក្រម បានដកស្រង់ ពាក្យ សំដី សាក្សីរបស់ មន្ត្រីទទួលបន្ទុក កិច្ចការ បន្ទាន់នៃ រដ្ឋ កាលីហ្វ័រញ៉ាថា តាមការពិត ការ ចូល រួម របស់ កងកម្លាំង ឆ្មាំជាតិ បាន បង្កើន ស្ថានការណ៍ តានតឹងនៅ ក្រុង Los Angeles ដែលប្រហែល នឹងធ្វើ ឱ្យ អារម្មណ៍ខឹងសម្បា របស់បាតុករ កាន់ តែ ខ្លាំងថែម មួយកម្រិត ទៀត ៕
ដោយ ៖ សិលា