តារាបាល់ទាត់សិចស៊ីALISHA LEHMANN បានធ្វើឱ្យអ្នកគាំទ្ររបស់នាងជាច្រើននិយាយលែងចេញខណៈដែលនាងបង្អួតសម្រស់ងូតទឹកក្រោមកំដៅព្រះអាទិត្យក្នុងឈុតប៊ីគីនីដ៏គួរឱ្យទាក់ទាញបំផុត។
កីឡាការិនីបាល់ទាត់រូបនេះបានរីករាយនឹងការប្រកួតក្រៅរដូវកាល បន្ទាប់ពីយុទ្ធនាការឈ្នះពានជាមួយក្លឹប Juventus និងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រទេសស្វីស។
ក្រោយសម្រាកពីការងារបាល់ទាត់ដ៏មមាញឹកហើយនាងមិនបានខ្ជះខ្ជាយពេលវេលាក្នុងការស្វែងរកពេលវេលាខ្លះដើម្បីសម្រាក និងរីករាយជាមួយកំដៅរដូវក្តៅនោះទេ។
ឆ្លៀតក្នុង Instagram នាង Lehmann បានចែករំលែករូបភាពរបស់នាងស្លៀកឈុតប៊ីគីនីពណ៌ខ្មៅតូចមួយ ពេលកំពុងជិះទូកតាមដងទន្លេ។ នារីវ័យ 26 ឆ្នាំនេះត្រូវបានគេឃើញទម្លាក់សក់ចុះក្រោម ហើយបានបន្ថែមវ៉ែនតាខ្មៅមួយ។ នាងញញឹមទាំងអស់ ខណៈនាងក៏រីករាយនឹងការលេងបាល់មិនជ្រាបទឹកផងដែរ។
អ្នកគាំទ្ររបស់ Lehmann បានចាប់អារម្មណ៍នឹងការបង្ហោះនេះនិងឆ្លៀតក្នុងការបញ្ចេញមតិជាច្រើន។
ម្ចាស់កម្មវិធី Love Island Maya Jama បានឆ្លើយតបជាមួយនឹងរូប Emoji ភ្លើងមួយគូ និង Emoji បេះដូង។
មិត្តរួមក្រុមអន្តរជាតិស្វីស Riola Xhemaili បានបញ្ចេញមតិថា៖ “ស្រលាញ់ណាស់” អមដោយរូបសញ្ញាបេះដូង។
អ្នកគាំទ្រម្នាក់ទៀតបាននិយាយថា៖ «ស្នាមញញឹមរបស់អ្នកធ្វើឱ្យថ្ងៃកាន់តែភ្ភ្លឺ»។ ទីពីរបាននិយាយថា: “ស្រស់ស្អាត” ។