ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​សារសំឡេងពិសេសសំខាន់​ ណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំងអស់ផ្តល់សេវា និងសម្របសម្រួលឯកសារចាំបាច់នានា ជូនដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ

ចែករំលែក៖

សូម​អាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំងអស់ផ្តល់សេវា និងសម្របសម្រួលឯកសារចាំបាច់នានា ជូនដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ។

– សម្ដេចធិបតី បានប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង ៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវា និងការសម្របសម្រួលចាំបាច់នានា ដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រលប់មកកម្ពុជាវិញ។

– សម្ដេចធិបតី​ បានប្រគល់ភារកិច្ចដល់រដ្ឋមន្រ្ដីក្រសួងការងារ នៅពេលដែលបងប្អូនពលករត្រលប់មកពីប្រទេសថៃវិញ ត្រូវព្យាយាមដើម្បីភ្ជាប់បងប្អូនប្រជាពលករជាមួយការងារនៅក្នុងស្រុកដែលកំពុងខ្វះកម្លាំងពលកម្ម។

-សម្ដេចធិបតី បានប្រគល់ភារកិច្ចដល់រដ្ឋមន្រ្ដីក្រសួងការបរទេស និងរដ្ឋមន្រ្ដីក្រសួងការងារ ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលចង់វិលត្រលប់ពីប្រទេសថៃ ក្នុងនោះមានពលរដ្ឋខ្លះបញ្ហាលើឯកសារមួយចំនួន ដូច្នេះរដ្ឋមន្រ្ដីក្រសួងការបរទេសត្រូវឱ្យគោលការទៅស្ថានទូតកម្ពុជានៅថៃក៏ដូចជាកុងស៊ុលរបស់កម្ពុជានៅខេត្តស្រះកែវ និងបណ្ដាទីតាំងផ្សេងទៀត ធ្វើយ៉ាងណាសម្រួលឯកសារឱ្យប្រជាពលរដ្ឋដើម្បីពួកគាត់បានត្រលប់មកកម្ពុជាវិញ។

-សម្ដេចធិបតី​ បានប្រគល់ភារកិច្ចឱ្យរដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអភិបាលរាជធានីទាំង៧នៅជាប់ព្រំដែនថៃត្រូវធ្វើយ៉ាងណា សហការជួយសម្រួលប្រជាពលរដ្ឋដែលវិលត្រលប់មកពីប្រទេសថៃវិញ ទោះបីមានឬគ្មានឯកសារគឺឱ្យគាត់ចូលមកកម្ពុជាវិញឱ្យតែជាជនជាតិខ្មែរ។

...

ក្នុងនោះរដ្ឋបាលខេត្តជាប់ព្រំដែនត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធដើម្បីត្រៀមរថយន្តដឹកពលករខ្មែរក្នុងករណីមានចំនួនពលរដ្ឋមកជាគំហុកដើម្បីជួយសម្រួលត្រលប់ទៅស្រុកកំណើតរបស់ពួកគាត់វិញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print