ភ្នំពេញ ៖ ក្នុងនាមប្រធាន បក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ៖ «ពេលបិទ បិទខ្លួនឯង ពេល បើកបបួល ចរចា»។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ជារឿងមិនអាចទៅរួចនោះទេ ដោយសម្តេចណែនាំឱ្យ ថៃចេះទទួលស្គាល់នូវអ្វីដែលខ្លួនបាន ប្រព្រឹត្ត។
សម្តេច តេជោ បានអះអាងថា កម្ពុជាមានកិត្តិយស របស់ខ្លួន។ សម្តេច ក៏ប្រាប់ទៅពលរដ្ឋថៃថា កុំបន្ទោស រដ្ឋាភិបាលរឿងបិទច្រកដូង ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះក្នុងសារពិសេសនាកិច្ចប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាជាតួអង្គតែមួយពីលើ ដល់ក្រោម ខណៈនាយករដ្ឋមន្ត្រីថៃ ដែលបាន និយាយជាមួយប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា រួចហើយ ប៉ុន្តែមិនមាន សិទ្ធិ បើកច្រកវិញ។ សម្តេច ថា រឿងរ៉ាវ ដែល បាន កើតឡើង គឺ កើតឡើង ក្នុងនយោបាយថៃ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្ដេចនឹងអញ្ជើញថ្លែងសារពិសេសចំនួន ៣ គឺ ៖
ទី១ សារទៅកាន់ពលករកម្ពុជានៅថៃ, ។
ទី២ សារពីករណីច្រកព្រំដែនអន្តរជាតិកម្ពុជាថៃ ។
និងទី៣ សារអំពីបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការ ICJ ។
សម្ដេចតេជោ សូមបញ្ជាក់ថា ៖ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម ៕
ដោយ ៖ សិលា