Breaking News ៖ ប្រអប់ខ្មៅទាំងពីរត្រូវបានរកឃើញហើយ ករណីធ្លាប់យន្តហោះស្លាប់មនុស្ស២៤១នាក់ ម្នាក់រួចផុតគ្រោះថ្នាក់

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ១២ ខែមិថុនា តាមម៉ោងក្នុងតំបន់ យន្តហោះដឹកអ្នកដំណើរ Boing មួយគ្រឿងដែលមានមនុស្ស ២៤២ នាក់បាន ធ្លាក់នៅព្រលានយន្តហោះ Ahmedabad ខេត្ត Gujarat ប្រទេស ឥណ្ឌា ។

គេហទំព័រ «CCFR China state-controlled media » ក្រុមហ៊ុនអាការសចរណ៍ឥណ្ឌា បានបញ្ជាក់ថា ឧបទ្ទវហេតុធ្លាក់យន្តហោះ នេះបានបណ្តាលឱ្យ មនុស្ស ចំនួន ២៤១ នាក់ស្លាប់បាត់បង់ជីវិត និងមាន មួយនាក់នៅរស់រានមានជីវិត លើសពីនេះទៅទៀត មានមនុស្ស ក្នុងព្រលានយន្តហោះ ចំនួន ៣៨ នាក់ស្លាប់ បាត់បង់ជីវិត។
គេហទំព័រ «CCFR China state-controlled media » ប្រធានលេខាធិការ នៃនាយករដ្ឋមន្ត្រីឥណ្ឌាបាន ចេញសេចក្តីថ្លែងការណ៍នាយប់ថ្ងៃទី ១៥ ខែ មិថុនាថា ប្រអប់ខ្មៅទាំងពីរនៃយន្តហោះនេះត្រូវបានរកឃើញហើយ ។
គេហទំព័រ «CCFR China state-controlled media » ការ ទាញយកនិងវិភាគទិន្នន័យប្រអប់ខ្មៅត្រូវការពេលប្រហែល ពី ៤ ទៅ ៥ ថ្ងៃ បច្ចុប្បន្ន មាន ស្ថាប័នស៊ើបអង្កេតអន្តរជាតិជាច្រើន បាន ធ្វើដំណើរទៅដល់កន្លែងកើតហេតុដើម្បីជួយភាគីឥណ្ឌាធ្វើការស៊ើបអង្កេត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print