បុរសម្នាក់ទៅទារ​លុយ​ពី​កូនបំណុល​ដល់​ហាង​ ខឹង​មិន​សង​ស្ទុះ​ទៅ​ទះកំផ្លៀង ក្លាយជាអ្នកទោសត្រូវសមត្ថកិច្ចបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប ៖ លោក វែង មួយ​គី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​ថៅកែ​លុយរាប់​ម្នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​ទៅ​ទារ​លុយ​ពី​ស្ត្រី​ ជា​កូនបំណុល​ដល់​ក្នុង​ហាង​ចំនួន​២​លាន​រៀល ហើយ​ខឹង​មិន​ព្រម​សង​តាម​ការ​កំណត់ ក៏​បាន​ជេរ​ប្រមាថ​មិន​អស់ចិត្ត ក៏ស្ទុះ​ទៅ​ទះកំផ្លៀង​ជា​ច្រើន​ដៃ​ទៀត និង​បាន​ដេញ​ឱ្យទៅ​ប្តឹង​អ្នក​ណា​ក៏​ប្តឹង​ទៅ​មិន​ដោយខ្លួនខ្លាច​ទេ ។

ការ​ឃាត់ខ្លួន​ថៅកែ​លុយរាប់​រូប​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ ផ្អើល​ពេញ​ហាង​យីហោ​«​ម្លប់​ក្រូច​» ស្ថិត​ក្នុងភូមិ​ព្រះ​ត្រពាំង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ ។ ថៅកែរូបនេះឈ្មោះ ថុ​ន វ​ត្តី ភេទ​ប្រុស អាយុ​៣៣​ ឆ្នាំ មុខរបរ​ដាក់​លុយរាប់ រស់នៅ​ក្នុងភូមិ​ដំ​ដែក​ផ្សារ ឃុំ​
ដំ​ដែក ស្រុក​សូទ្រនិគម ។

រីឯស្ត្រី​ជា​កូនបំណុល​ឈ្មោះ យ៉ លឿ​ប អាយុ​៤៤​ឆ្នាំ រស់ នៅ​ភូមិ​ព្រះ​ត្រពាំងឃុំ​ដំ​ដែក បម្រើ​ការ​ជា​អ្នក​រត់​តុ​នៅ​ក្នុង​ ហាង​ខាងលើ ។ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន និង​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះ​ភ្លាម កម្លាំង​នគរបាល​ស្រុក​សូទ្រនិគម បាន​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ឃាត់ខ្លួន​បុរស​រូប​នេះ មក​សាក សួរ​ករណី​ប្រើ​ហិង្សា​ទះកំផ្លៀង ព្រោះ​រឿង​ទារ​លុយ​ចំនួន​២​លាន​រៀល​នេះ ។

ក្រោយ​ពេល​ឃាត់ខ្លួន នគរបាលស្រុកក៏​បាន​នាំ​យក​ទៅ​ប្រគល់​ឱ្យ​ការិយាល័យ​នគរបាល​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង ។ នៅ​ពេល​បញ្ជូន​ទៅ​ដល់​សាលាដំបូង​សួរនាំ​រួច​មក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បាន​សម្រេច​ឱ្យ​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ បញ្ជូន​ខ្លួន​ជន​នេះ ទៅ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ ។

...

សូម​បញ្ជាក់​ថា នៅ​ក្នុង​រឿងរ៉ាវ​នៃ​អំពើ​ហិង្សា​នេះ ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​២០០០​ដុល្លារ សម្រាប់​ទូទាត់​ថ្លៃ​ថ្នាំពេទ្យ និង​៥០០​ដុល្លារ​ទៀត​សម្រាប់​ដោះស្រាយ​រួច​បំណុល ដែល​ជំពាក់​ថៅកែ​លុយ ដើម្បី​យក​ម៉ូតូ​មក​ទុក​ជិះ​ទៅ​ធ្វើការ​វិញ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print