អភិបាលខេត្តបន្ទាយមានជ័យ ៖ យោធាថៃ ពង្រឹងវិធានការបន្ថែមបិទខ្ទប់ពលរដ្ឋខ្លួនមិនឲ្យចូលមកកម្ពុជា នៅច្រកប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញសារព័ត៌មាន ឲ្យដឹងថា ៖ យោធាថៃបានរឹតបន្តឹងលើប្រជាពលរដ្ឋខ្លួន ចំពោះអ្នកមានហាងលក់ដូរ និងមានលិខិតបញ្ជាក់ច្បាស់លាស់នៅកម្ពុជាគេឲ្យចូល (ព្រឹកនេះថៃចូលបានចំនួន៣៩នាក់) ប៉ុន្តែចំពោះអ្នកចូលមកធ្វើការគេហាមឃាត់មិនឲ្យចូលនោះទេ។

លោកថា ៖ ក្រុមយោធាថៃ បានដាក់ចេញវិធានការពង្រឹងបន្ថែមទៅលើពលរដ្ឋរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យចូលមកបម្រើការងារប្រចាំថ្ងៃ នៅកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតនោះឡើយ ចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។

យោងតាមប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មេយោធាថៃ បានត្រួត ពិនិត្យ ព្រំដែន កម្រិត ខ្ពស់ ចំពោះនៅ ខេត្ត ស្រះកែវ ដូចជា ហាម ជនជាតិ ថៃ គ្រប់ ប្រភេទ ដែល ជា បុគ្គលិក បើក ល្បែងស៊ីសង កាស៊ីណូ ឬ កន្លែង កម្សាន្ត ក្នុង ក្រុង ប៉ោយប៉ែត មិន ឲ្យ ធ្វើ ដំណើរ ចេញ ពី ប្រទេស តាម ច្រក ព្រំដែន ក្នុង ខេត្ត ស្រះកែវ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print