លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖​ ការរៀបចំកម្មពិធីព្យុះហយាត្រាសាមគ្គីភាព គឺមានអត្តន័យជ្រាលជ្រៅបំផុតដើម្បីបង្ហាញពី បេះដូងប្រជាពលរដ្ឋខ្មែរទូទៅ​ឯកភាពជាតិតែមួយដើម្បីគាំទ្រ និងជឿទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានឱ្យដឹងថា​ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយចាត់តាំងអនុវត្ត ផែនការការពារសន្តិសុខសណ្តាប់ធ្នាប់កម្មពិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity March)ដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពរបស់មហាជន ដែលចូលរួមគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុ-ថៃ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ណែនាំឱ្យមានការដឹកនាំបញ្ជាកម្លាំងឱ្យបានម៉ឺងម៉ាត់ច្បាស់លាស់ ប្រើប្រាស់គ្រប់វិធានការជំនាញ ដើម្បីការពារថែរក្សាសន្តិសុខ សណ្តាប់ ដោយធានាសុខសុវត្ថិភាព និងថែរក្សាទ្រព្យសម្បត្តិជូនអ្នកអញ្ជើញចូលរួមឱ្យបានល្អបំផុត។ ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារដោះស្រាយសណ្តាប់ធ្នាប់ និងការបញ្ចៀសចរាចរណ៍កុំឱ្យមានការកកស្ទះ នៅគ្រប់គោលដៅ ការប្រើប្រាស់វិធានការជំនាញទាំងសន្តិសុខ និងព្រហ្មទណ្ឌ លើការងារបង្ការទប់ស្កាត់បទល្មើសលួច ឆក់ ក្តាប់សភាពការណ៍ទូទៅឱ្យបានច្បាស់លាស់ដើម្បីដោះស្រាយសភាពការណ៍ឱ្យទាន់ពេលវេលា និងចាត់តាំងកម្លាំងអនុវត្តការងារល្បាតត្រួតពិនិត្យនៅគ្រប់គោលដៅ និងតាមអង្កេតរាល់សកម្មភាពសង្ស័យណាមួយដើម្បីបង្ការទប់ស្កាត់និងចាត់វិធានការឱ្យមានប្រសិទ្ធភាព។

លោកស្នងការ បានលើកឡើងបន្តទៀតថា៖ ការរៀបចំកម្មពិធីព្យុះហយាត្រាសាមគ្គីភាព (Solidarity March)គឺមានអត្តន័យជ្រាលជ្រៅបំផុតដើម្បីបង្ហាញពី បេះដូងប្រជាពលរដ្ឋខ្មែរទូទៅក្នុងការរួបរួមសាមគ្គី និងឯកភាពជាតិតែមួយដើម្បីគាំទ្រ និងជឿទុកចិត្តលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើការងារដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន ជំនួយការនិងក្រុមជំនួយការ លោកស្នងការ លោក-លោកស្រី នាយការិយាល័យជំនាញទាំង៣៣ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ៕

...

ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print