ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់​ ក្រើនរំលឹកពលរដ្ឋចិនស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញតាមច្រកព្រំដែនគោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន

ចែករំលែក៖

អន្តរជាតិ​៖​ ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់​ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែមិថុនាម្សិលមិញ​ ដោយក្រើនរំលឹកពលរដ្ឋចិនដែលស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ឱ្យចាកចេញពីប្រទេសអ៊ីរ៉ង់ ឬត្រឡប់ទៅប្រទេសចិនវិញតាមច្រកព្រំដែន​គោកឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ស្ថានទូតចិន​បាន​សម្រប​សម្រួល​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ផ្តល់​ភាព​ងាយស្រួលសម្រាប់ពលរដ្ឋចិនចាកចេញ។ នេះបេី​យោងតាម​ការចុះផ្សាយ​របស់​គេហទំព័រ «CCFR China state-controlled media »។

សេចក្តីជូនដំណឹងនេះ​ បាន​ឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ​ភាពតានតឹងនៃការប៉ះទង្គិចរវាងអ៊ីរ៉ង់​និងអ៊ីស្រាអែលបានបន្តកើនឡើង ស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺន​ទៅៗ ហើយហានិភ័យនៃការបាត់ការ​គ្រប់គ្រង​មានកម្រិតខ្ពស់។​ ពលរដ្ឋ​ចិន​ជាច្រើន​នាក់ដែលស្នាក់​នៅ​អ៊ីរ៉ង់​បាន​​ទាក់ទង​តាម​ទូរស័ព្ទទៅស្ថានទូតចិន​ដើម្បី​សួរ​ថា តើ​ពេលណា​ទើបបើកអាកាសយានដ្ឋាន​ឡើងវិញ ហើយ​ពេលណាទើបមាន​ជើងហោះហើរ​ឡើងវិញ​។

...

តាមដំណឹងដែលស្ថានទូតចិនទទួលបានឱ្យដឹងថា ​ដែនអាកាសរបស់អ៊ីរ៉ង់នៅតែបិទដដែល ហើយច្រកព្រំដែនដីគោកនានារបស់អ៊ីរ៉ង់ក៏ប្រឈមនឹងហានិភ័យនៃការបិទនាពេលខាងមុខផងដែរ។ ស្ថានទូតចិនប្រចាំនៅអ៊ីរ៉ង់ បានសម្របសម្រួលជាមួយភាគីអ៊ីរ៉ង់ ដើម្បីផ្តល់ភាពងាយស្រួលឱ្យពលរដ្ឋចិនចាកចេញ ព្រមនិងបានក្រើនរំលឹកពលរដ្ឋចិនស្នាក់នៅក្នុងប្រទេសអ៊ីរ៉ង់​ឱ្យចាកចេញ​តាមច្រកព្រំដែន​គោកឱ្យបានឆាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print