ខេត្តបន្ទាយមានជ័យៈ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងនិងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រួមនឹងឯកឧត្តម អ៊ុំ រាត្រី នៃ គណៈអភិបាលខេត្តនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥ ជួបសំណេះសំណាលជាមួយនឹងបងប្អូនពលករ ធ្វេីការនៅប្រទេសថៃ វិលត្រលប់មកម្ពុជាវិញ នៅទីតាំង មណ្ឌលសំចត ដែលអាជ្ញាធខេត្តបានរៀបចំទទួលបងប្អូនពលករ នៅច្រកទ្វអន្តរជាតិប៉ោយប៉ែត។
សូមបញ្ជាក់ថាៈថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងសារពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន មកកម្ពុជា។ ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នានេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មកប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើងសម្រាប់ពលករខ្មែរផងដែរ។ជាមួយគ្នានោះច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកទ្វារព្រំដែនស្ទឹងបត់ អាជ្ញាធរខេត្ត ក្រុមការងារក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាននិងកំពុងប្រចាំការដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ។
ចំពោះបងប្អូនពលករដែលវិលត្រឡប់មកប្រទេសកម្ពុជា ទោះជាគ្មានឯកសារគ្រប់គ្រានក៏ដោយតាមបទបញ្ជា និងសាររបស់សម្តេច ក្រុមការងារបានត្រៀមលក្ខណះសម្រួលឯកសារនានា មានផ្តល់អាហារបណ្តោះអាសន្ន រយ:ពេលវែង
កន្លែងទទួលសមរម្យ និងរថយន្ត ជួយដឹកជញ្ជូនបងប្អូនត្រឡប់ទៅស្រុកកំណើតវិញ។ ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក៏បានជួយសម្របសម្រួលជូនបងប្អូនទាំងផ្លូវច្បាប់ ការផ្ដល់ការងារថ្មីនៅក្នុងស្រុក និងផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈមួយច្បាស់លាស់ ជាមួយគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនានានៅកម្ពុជា ដែលក្នុងនោះអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), TVET, និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងមន្រ្តី ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏បាននឹងកំពុងយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត ក្នុងការអនុវត្តលើការងារនេះ៕
ដោយ៖ វណ្ណា