សម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានឥទ្ធិពល បានថ្លែងថា ៖ ខ្ញុំមិនអាចយកផលប្រយោជន៍ជាតិរបស់ខ្ញុំ ទៅដោះដូរជាមួយនឹងការរាប់អានគ្នាបានទេ ព្រោះនេះជាមុខមាត់របស់ប្រទេសកម្ពុជា! ពេលស្តាប់មួយឃ្លានេះ បងប្អូនជនរួមជាតិពិតគាំទ្រចាតើទុកសម្តេចជា «រដ្ឋបុរសកម្ពុជា!» បិតាស្ថានិកសន្តិភាពនៅកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋគោរព ស្រឡាញ់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មានទឹកចិត្តមុះមុត ក្លាហានក្នុងការ ការពារបូរណភាព អធិបតេយ្យទឹកដីរបស់ប្រទេសយើង។

ដោយឡែក អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន លោក ជា ធីរិទ្ធ បានអះអាងថា៖ «តាំងពីមានជម្លោះព្រំដែនជាមួយថៃ ខ្ញុំតែងឮសម្តេចតេជោមានប្រសាសន៍ថា រឿងបងប្អូនធម៌ជារឿងមួយ តែរឿងទឹដីជារឿងជាតិ មិនអាចយកមកលាយឡំជាមួយរឿងទឹកដី ហើយឲ្យគេប្រមាថ និងឈ្លានពានបានទេ។ ខ្ញុំហ៊ាននិយាយថា គ្មានសម័យកាលណា ដែលថៃញញើតខ្មែរជាងសម័យតេជោ និងធិបតីនោះទេ។ បើអានប្រវត្តិសាស្រ្ត មេដឹកនាំខ្មែរខ្លះកាលពីអតីតកាល ធ្លាប់ត្រូវបានសៀមប្រើប្រាស់»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print