តស់! ជួបគ្នាម្ដងទៀតនៅបរិវេណផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម) នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥:០០

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើជើងចតុមុខ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត, មូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំកម្មវិធីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ នៅបរិវេណផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម) នៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥:០០ ។

ក្នុងន័យនេះ, សូមពុកម៉ែបងប្អូន និងសាធារណជន ក៏ដូចជាសប្បុរសជននានា ឆ្លៀតពេលចូលរួមកម្មវិធីនេះ ឱ្យបានច្រើនកុះករ ដើម្បីគាំទ្រយុទ្ធនាការ « ១ ម៉ឺនរៀល ១ ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដែលមានរយៈពេលពេញមួយខែមិថុនានេះ។
១ម៉ឺនរៀលម្នាក់ យើងជឿជាក់ថាពុកម៉ែបងប្អូនខ្មែរយើងអាចធ្វើបាន ដើម្បីរួមគ្នាក្នុងស្មារតី “ខ្មែរជួយខ្មែរ” នាំក្ដីសង្ឃឹម និងភាពញញឹមជូនទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print