បើយោងតាមCBS News លោកត្រាំបើកផ្លូវឱ្យមានការវាយប្រហារអ៊ីរ៉ង់ កំពុងរង់ចាំសម្រេចចិត្តចុងក្រោយ

ចែករំលែក៖

អន្តរជាតិ ៖ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានអនុម័ត បើកការវាយប្រហារយោធាទៅលើរោងចក្រចម្រាញ់ថាមពលប្រទេសអ៊ឺរ៉ង់ហើយ នឹងឈានទៅដូររបបដឹកនាំនៃប្រទេសនេះ។ បើយោងតាមCBS News ។

ក្នុងនោះប្រភពស៊ើបការណ៍សម្ងាត់ និង មន្ត្រីក្រសួងការពារជាតិម្នាក់បានប្រាប់ CBS News ការសម្រេចចិត្តនេះ មិនបានធ្វើការសម្រេចចិត្តចុងក្រោយថាតើត្រូវវាយប្រហារប្រទេសនេះ និងចូលរួមយុទ្ធនាការផ្លូវអាកាសរបស់អ៊ីស្រាអែលជាផ្លូវការនោះទេ។

តាមសេចក្តីរាយការណ៍ពី CBS News លោកត្រាំ កំពុងថ្លឹងថ្លែងការវាយប្រហាររបស់អាម៉េរិកលើក្រុមហ៊ុន Fordo ដែលជាកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅក្រោមដី។ អ៊ីស្រាអែល មិនបានធ្វើការវាយប្រហារណាមួយលើក្រុមហ៊ុន Fordo ចាប់តាំងពីវាបានចាប់ផ្តើមទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ និង គោលដៅយោធារបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន។

ការបើកឱ្យមានការវាយប្រហារលើប្រទេស អ៊ឺរ៉ង់នេះ គឺធ្វើឡើងក្រោយពីលោកត្រាំ បានជំរុញឱ្យមេដឹកនាំអ៊ឺរ៉ង់ចុះចាញ់សង្គ្រាមជាមួយ អ៊ីស្រាអែល។តែការស្នើសុំពីលោកត្រាំនេះ ត្រូវបានច្រានចោលដោយមេដឹកនាំអ៊ឺរ៉ង់ ហើយបន្តបើកការវាយប្រហារជាបន្តបន្ទាប់ជាមួយប្រទេសអ៊ឺស្រាអែល៕

...

ប្រភព ៖ (CBS News)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print