ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដដឹកថ្មបុកចំពីក្រោយរថយន្ដនីសាន់ពេញទំហឹងបណ្ដាលអោយរងការខូចខាតមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុក បង្គោលផ្លាកប៉ាណូបន្ថែមទៀតរងការខូចខាត ។ហេតុការណ៍បានកើតឡើងកាលពីវេលាព្រឹក ថ្ងៃ ទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ស្ថិតតាមបណ្ដោយផ្លូវជាតិ6A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ បុរសម្នាក់បេីករថយន្ដដឹកថ្មពាក់ស្លាកលេខស្វាយរៀង 3A-0480 បើកតាមបណ្ដោយផ្លូវជាតិ6A ក្នុងទិសដៅ ត្បូងទៅជើង បុកចំពីក្រោយរថយន្ដនីសាន់ពេញទំហឹងបណ្ដាលអោយរងការខូចខាតមិនទាន់អស់ល្បឿនក៏រេចង្កូតទៅបុក បង្គោលផ្លាកប៉ាណូបន្ថែមទៀតរងការខូចខាត ។
ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
...
ដោយ៖ ជីណា