មានជនទុច្ចរិតលួចបង្កើត គណនី Telegram ក្លែងបន្លំជា គណនី សម្ដេចតេជោ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះក្នុងប្រព័ន្ធតេឡេក្រាមផ្លូវការថា ៖ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា  មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account)  ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។

*** សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់សម្ដេចតេជោគឺមាន verify tick ពណ៌ខៀវ និង មាន តំណ(Link) ៖

Telegram Channel : https://t.me/spmhunsen
Telegram Group Chat : https://t.me/hunsenchat ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print