លោក ពូទីន និយាយថា រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមក្រោមដីរបស់អុីរ៉ង់នៅដដែល

ចែករំលែក៖

លោក ពូទីន បាននិយាយថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងរុស្ស៊ី នឹងអុីរ៉ង់ មិនរាប់បញ្ចូលទំនាក់ទំនងយោធាទេ ហើយទីក្រុងតេអេរ៉ង់មិនទាន់បានស្នើសុំជំនួយណាមួយឡើយ។

កិច្ចសម្ភាសន៍រួមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាមួយប្រមុខទីភ្នាក់ងារព័ត៌មានអន្តរជាតិក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៨ ខែមិថុនា បានទទួលសំណួរជាច្រើនទាក់ទងនឹងភាពតានតឹងរវាងអុីស្រាអែល នឹងអុីរ៉ង់។
ចំពោះប្រតិកម្មរបស់គាត់ប្រសិនបើអុីស្រាអែលធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ុីរ៉ង់ Ayatollah Ali Khamenei ដោយមានការគាំទ្រពីសហរដ្ឋអាមេរិកនោះ ប្រធានាធិបតីពូទីនបានបដិសេធដំបូងដោយនិយាយថា គាត់មិនចង់និយាយអំពីរឿងនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកលោក ពូទីន បាននិយាយថា លោកបានឮសេចក្តីថ្លែងការណ៍ទាំងនោះ ហើយបានបន្តបដិសេធមិនចូលរួមដោយផ្ទាល់ចំពោះបញ្ហានេះ។
មេដឹកនាំរុស្ស៊ីបាននិយាយថា “យើងឃើញថា សព្វថ្ងៃនេះនៅក្នុងប្រទេសអុីរ៉ង់ ជាមួយនឹងភាពស្មុគស្មាញនៃដំណើរការនយោបាយផ្ទៃក្នុងដែលកើតឡើងនៅទីនោះ មានការប្រមូលផ្តុំគ្នានៃសង្គមជុំវិញការដឹកនាំនយោបាយរបស់អុីរ៉ង់” ដោយបញ្ជាក់ថា មេដឹកនាំកំពូលអុីរ៉ង់ទទួលបានការគាំទ្រដ៏ពេញនិយម ហើយថាសកម្មភាពដូចជាការធ្វើឃាតធ្វើឱ្យមានកំហឹងកាន់តែស៊ីជម្រៅ។

នៅពេលនោះ ប្រធានាធិបតីរុស្ស៊ីបានប្រកែកថា ភាគីទាំងអស់គួរតែស្វែងរកការបញ្ចប់អរិភាពក្នុងវិធីមួយដែលធានាបាននូវថាមពលនុយក្លេអ៊ែរដោយសន្តិវិធីរបស់អុីរ៉ង់ ក៏ដូចជាសន្តិសុខដោយគ្មានលក្ខខណ្ឌរបស់អុីស្រាអែល។
សារនេះបានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានឱ្យពិភពលោកទស្សន៍ទាយថា តើសហរដ្ឋអាមេរិកនឹងចូលរួមជាមួយអុីស្រាអែលក្នុងការវាយប្រហារតាមអាកាសប្រឆាំងនឹងអុីរ៉ង់ដែរឬទេ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov មុននេះ បានបង្ហើបថា រុស្ស៊ីបានស្នើអាមេរិកកុំឱ្យវាយប្រហារអុីរ៉ង់ ព្រោះវានឹងធ្វើឱ្យមានអស្ថិរភាពយ៉ាងធ្ងន់ធ្ងរដល់មជ្ឈិមបូព៌ា។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីក៏បានព្រមានដែរថា ការវាយប្រហាររបស់អុីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែររបស់អុីរ៉ង់ ប្រថុយនឹងបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ៕ ដោយធីរីណា

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print