ទីក្រុងបាងកក៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ខណៈកំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែងនោះ គិតត្រឹមម៉ោង១២ និង២៣នាទីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ មិនទាន់មានព័ត៌មានផ្លូវការ ពីការសម្រេចចិត្តរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចុះចេញពីតំណែងនោះទេ។
សូមជម្រាបជូនថា បើទោះជាក្រុមប្រឆាំងរដ្ឋាភិបាលថៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើបាតុកម្មនៅក្រៅវិមានរដ្ឋាភិបាលថៃ ក្នុងទីក្រុងបាងកក ដោយទាមទារឱ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ចុះចេញពីតំណែង ក្រោយបែកធ្លាយកិច្ចសន្ទនា ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ៕
...
រូបភាព (AFP)