នាយករដ្ឋមន្រ្តីថៃ សុំទោសប្រជាជនសម្រាប់ការបែកធ្លាយសំឡេងសន្ទនា និងធានាចំពោះយោធា នូវកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខជាតិ

ចែករំលែក៖

ទីក្រុង​បាងកក៖ បើតាមការចេញផ្សាយដោយសារព័ត៌មានថៃ The Nation បានចុះផ្សាយថា​ លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្រ្តីនៃប្រទេសថៃ​ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ​២០២៥​ បានធ្វើការសុំអភ័យទោសសម្រាប់សំឡេងកិច្ចសន្ទនាទូរស័ព្ទ ដែលត្រូវបានបែកធ្លាយ ហើយលោកស្រី បានធានាចំពោះយោធាថៃ នូវកិច្ចសហប្រតិបត្តិការរបស់លោកស្រី លើបញ្ហាសន្តិសុខជាតិ។

លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនា​ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print