ខេត្តព្រះសីហនុ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ក្នុងករណីឆក់ដល់ ៨លើក ជាពិសេសចំណោមជនរងគ្រោះសុទ្ធសឹងជាជនជាតិចិន នៅតំបន់នានា ក្នុងក្រុងព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ១.ឈ្មោះ ខេង ធឿន ភេទប្រុស កើតឆ្នាំ ១៩៩០ ជនជាតិខ្មែរ និង២.ឈ្មោះ ហ៊ុន ស្រី ភេទស្រី កើតឆ្នាំ ១៩៩៤ ជនជាតិខ្មែរ ។
ជនសង្ស័យទាំង២នាក់បានប្រើម៉ូតូ Honda Dream ពណ៌ខ្មៅ ធ្វើសកម្មឆក់កាបូប ទូរស័ព្ទ និងទ្រព្យសម្បត្តិផ្សេងៗ ពីជនជាតិចិននៅទីតាំងផ្សេងៗ ដូចជា ម្តុំណានហៃ ឆ្នេរឯករាជ្យ តោពីរ កាស៊ីណូប៉ឡាយ និងអូរឈើទាល ។
វត្ថុតាងបានចាប់យករួចមាន៖
-ម៉ូតូ Honda Dream ២គ្រឿង (មួយគ្រឿងមានស្លាកលេខ 1H-2545)
-ទូរស័ព្ទចំនួន ៣គ្រឿង (ម៉ាក REDMI, VIVO)
-ស្លាកលេខម៉ូតូ ៣
-អត្តសញ្ញាណប័ណ្ណ ១
-កាតគ្រីម៉ូតូ ១
-កាបូបប្រាក់ ២ កាតាប ២ កាបូបស្ពាយ ៨ ។
បច្ចុប្បន្ន ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំនុំរឿង និងបញ្ជូនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់ ៕