ប្រទះឃើញបុរសម្នាក់ជិះម៉ូតូទៅចង ក សម្លាប់ខ្លួននៅលើដើមអង្កាញ់ នៅសង្កាត់ឃ្មួញ

ចែករំលែក៖

​    ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចង កសម្លាប់ខ្លួននៅលើដើមអង្កាញ់ក្នុងដីឡូតិ៍មួយកន្លែង រួមទាំងមានម៉ូតូមួយគ្រឿងផងដែរនៅទីតាំងចំណុចកើតហេតុ ផ្អើលសមត្ថកិច្ចចុះត្រួតពិនិត្យ។  ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៤ និង៣០ល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញហើយ

បុរសរូបនោះគេពុំស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជាង២០ឆ្នាំជិះម៉ូតូម៉ាកវេវពណ៌ក្រហមពាក់ផ្លាកលេខព្រៃវែង1R- 8124 មួយគ្រឿងទៅឈប់ចតនៅក្បែរនោះ។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសរូបនោះជិះម៉ូតូមួយគ្រឿងទៅឈប់ចតក្នុងដីឡូតិ៍ខាងលើអង្គុយនៅលើគ្រែមួយសន្ទុះរួចក៏បាត់ខ្លួន។ លុះក្រោយមកក៏មានក្មេងបានដើរចូលទៅក្នុងដីឡូតិ៍ខាងលើដើម្បីបេះអម្ពិលទឹក ខណៈនោះក៏ប្រទះឃើញសពបុរសខាងលើចងកសម្លាប់ខ្លួននៅដើមអង្កាញ់ រួចក៏បានធ្វើដំណើរត្រឡប់ទៅផ្ទះវិញរាយការណ៍ប្រាប់ឪពុកម្ដាយអោយបានដឹង ប្រាប់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលឡើយ។

 

តាមសមត្ថកិច្ចអោយដឹងថា បុរសរូបនោះបានចងកសម្លាប់ខ្លួននឹងក្រម៉ាភ្ជាប់ទៅនឹងមែកអង្កាញ់ស្លាប់បាត់បង់ជីវិតបន្សល់ទុកនៅម៉ូតូមួយគ្រឿងនិងមួកសុវត្ថិភាពនៅលើគ្រែ។

ចំណែកបុរសរូបនោះពុំទាន់ដឹងថាមានវិបត្តិអ្វីឡើយបានជាគិតខ្លីចង់ក សម្លាប់ខ្លួនបែបនេះ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅនគរបាលជំនាញចុះត្រួតពិនិត្យដើម្បីរកអត្តសញ្ញាណសពនិងបញ្ជាក់ពីមូលហេតុនៃការស្លាប់អោយកាន់តែច្បាស់លាស់៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print