សមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំ ល្បាតចល័ត តាមបណ្តោយផ្លូវលេខ៣១៤cលើស្ពានបាយ៉ាប ប្រទះឃើញក្មេងទំនើង កំពុងបើកបរម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំង ឃាត់ខ្លួនធ្វើកិច្ចសន្យាអប់រំនិង ដកហូតម៉ូតូរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ចំនួន៣ខែ

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាល ស្រុកស្វាយជ្រំ ល្បាតចល័ត តាមបណ្តោយផ្លូវលេខ៣១៤cលើស្ពានបាយ៉ាប ប្រទះឃើញក្មេងទំនើង កំពុងបើកបរម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំង ឃាត់ខ្លួនធ្វើកិច្ចសន្យាអប់រំ និងអោយឪពុកម្តាយធ្វើលិខិតធានាយកទៅផ្ទះ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថាក្មេងទំនើងមានឈ្មោះឈ្មោះរ.ស.រ.ជ ហៅសុច  អាយុ១៥ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឬស្សីលៀប ឃុំសំយ៉ោង ស្រុកកំពង់រោទិ៍ បើកបរម៉ូតូកែច្នៃWAVEអាល់ហ្វា ពណ៍ខ្មៅ ។

ប្រភពបន្តថា នៅល្ងាចវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំយ៉ោង ប្រទាក់ក្រឡាល្បាតចល័ត តាមបណ្តោយផ្លូវលេខ៣១៤cលើស្ពានបាយ៉ាប ស្ថិតក្នុងភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ បានប្រទះជួបក្មេងទំនើង  កំពុងបើកបរម៉ូតូកែច្នៃ បំពង់ស៊ីម៉ាំង មួយគ្រឿងម៉ាក
WAVEអាល់ហ្វា ពណ៍ខ្មៅ ខណៈសមត្ថកិច្ច បាននាំខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ដើម្បីសួរនាំនិងរាយការណ៍ជូនលោកអធិការរបស់ស្រុក។

ក្រោយពីបានស្តាប់ការបំភ្លឺពីក្មេងទំនើងរួចហើយ លោកអធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងសុំយោបល់លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដើម្បីធ្វើកិច្ចសន្យាអប់រំ និងអោយឪពុកម្តាយធ្វើលិខិតធានាយកទៅផ្ទះវិញដើម្បីអប់រំបន្ត។

ចំពោះម៉ូតូសមត្ថកិច្ចនគរបាលបាន ដកហូតរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាសាក់ចំនួន៣ខែ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print