Update ៖ សម្តេចតេជោ ហ៊ុន សែន ដាក់ជាសំណួរថា៖ ប្រសិន ខ្ញុំស្លាប់ នាពេល នោះ តើ នឹងមានអ្វីកើតឡើងនាពេល៤៥ ឆ្នាំកន្លង មក នេះ?

ចែករំលែក៖

ភ្នំពេញ ៖ មានប្រសាសន៍ ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ដាក់ជាសំណួរថា៖ ប្រសិន ខ្ញុំស្លាប់ នាពេល នោះ តើ នឹងមានអ្វីកើតឡើងនាពេល៤៥ ឆ្នាំកន្លង មក នេះ?

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានសំណេរដោយក្តីក្តុកក្តួលលាយឡំទឹកភ្នែកថា ៖ «ទោះពេលវេលាបានកន្លងហួសរយៈពេល៤៨ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញ ដល់រឿងរ៉ាវ ដែលបាន ជួប ប្រទះ កាល ពីថ្ងៃ២០ ខែមិថុនា ឆ្នាំ១៩៧៧ ទឹកភ្នែក ខ្ញុំតែង ស្រក់ ចុះមក ជាប់ មិនដាច់។ ពិតជាខ្លោចផ្សា និងឈឺចាប់ រកពាក្យ និយាយ មិន បាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។

សម្តេចតេជោ ហ៊ុន សែន ដាក់ជាសំណួរថា៖ ប្រសិនខ្ញុំស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល៤៥ឆ្នាំកន្លងមកនេះ?។

យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។

យកជីវិតទៅប្តូរយកសន្តិភាពជូន ប្រជាជន តាមរយៈនយោបាយឈ្នះ ឈ្នះ។

យកអំណាចទៅប្តូរជាមួយសន្តិភាព និងការអភិវឌ្ឍ រយៈពេល វែង តាមរយៈផ្ទេរការដឹកនាំពីជំនាន់ចាស់ទៅកាន់ជំនាន់ថ្មី។

សូមចងចាំថាគ្មានជោគជ័យ ឬលទ្ធផលណាមួយ ដោយគ្មាន ការបង់ ថ្លៃឬការលះបង់នោះឡើយ»។ សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥) ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print