លោកឪស៊ុច ថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលស្វាគមន៍លោកឪនិមន្តទៅនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ លោកឪស៊ុច បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រជាជនកម្ពុជាទាំងអស់ដែលស្វាគមន៍លោកឪនិមន្តទៅនៅកម្ពុជា។

សូមរម្លឹកថា កាលពីយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារថា៖ «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំព្រះករុណាខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារតែការបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្ត និងអញ្ជើញព្រះតេជគុណ និងបងប្អូនមករស់នៅប្រទេសកម្ពុជា។

រាជរដ្ឋាភិបាល និងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ»៕

...

 

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print