រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកជាសំណួរថា ត្រង់ចំណុចកិច្ចប្រជុំយើងបដិសេធមិនដកទ័ព គេផ្សាយថាយើងយល់ព្រម ដកទ័ព នេះខ្ញុំចង់សួរថា តើពីណាក្រឡេចក្រឡុច !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នាយឧត្តមសេនីយ៍ទៀ សីហា ដឹកនាំ ប្រារព្ធ ពិធី រំលឹក ខួប លើកទី៤៨ ទិវា ចង ចាំ ដំណើរ ឆ្ពោះ ទៅ កាន់ ការ ផ្តួល រំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត បានលើកឡើងថា ៖ កិច្ចប្រជុំចង្អៀតជាមួយក្រសួងការពារជាតិថៃ នៅខេត្តស្រះកែវ ប្រមុខការទូតកម្ពុជាអះអាងថា ភាគីថៃសំណូមពរឱ្យកែសម្រួលកងទ័ពនៅតំបន់ប៉ះទង្គិចគ្នា តែភ្លាមៗកាសែតថៃបានចុះផ្សាយថា កម្ពុជាយល់ព្រមយកទ័ពចេញពីតំបន់នោះ ទាំងមិនទាន់មានការឯកភាពគ្នាអ្វីសោះ។
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងថា, កាលដែលប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនៅខេត្តស្រះកែវ ខ្ញុំសំណូមពរ សុំជួបនៅទឹកដីថៃទៀត ! ចូលទៅជួបក៏បានជជែកគ្នាពីចំណុច ផ្សេងៗបានឯកភាពគ្នាជាច្រើន ។ ប៉ុន្តែអ្វីដែលគេសំណូមពរមកខ្ញុំ គឺថាសំណូមពរឲ្យកែសម្រួលកងទ័ពនៅតំបន់កន្លែងប៉ះគ្នា នៅជិតតំបន់សាលារួមចិត្ត ឱ្យកម្ពុជាសម្រួលទ័ព ថយបន្តិច ហើយនឹងមានលែងភាពប៉ះគ្នាបន្តទៅទៀតហើយ !
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានបន្តថា ៖ នៅក្នុងកិច្ចប្រជុំនេះខ្ញុំបានបដិសេធ គឺខ្ញុំបញ្ជាក់ថាមិនអាចធ្វើបានទេ។ ! ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីថៃ គឺស្នើសុំឲ្យខ្ញុំរាយការណ៍ជូនសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អំពីបញ្ហានេះ បើសិនជាចង់ចប់នៃការប៉ះទង្គិចគ្នានេះ ។ នាយឧត្តមសេនីយ៍រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា, ចាំខ្ញុំរាយការណ៍ ជម្រាបដែលថាយើងប្រជុំលក្ខណៈចង្អៀត មនុស្សតិចណាស់នៅក្នុងកិច្ចប្រជុំ ។ ផ្ទុយទៅវិញ ពេលដែលខ្ញុំចេញពីសាលប្រជុំ ធ្វើដំណើរមិនទាន់ដល់ព្រំដែន កម្ពុជាផង បែរជាសារព័ត៌មានក្រៅផ្លូវការរបស់ថៃ បានចេញផ្សាយហើយថា កម្ពុជាបានឯកភាពដកទ័ព ! ចេញពីតំបន់មុំបី  ! ត្រង់ចំណុចនេះ លោកទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកជាសំណួរថា ត្រង់ចំណុចនេះខ្ញុំចង់សួរថា តើពីណាក្រឡេចក្រឡុច ! ខ្ញុំមកដល់ព្រះរាជាណាចក្រកម្ពុជាវិញ ប្រាប់ទៅក្រសួងការពារជាតិ ឲ្យរៀបចំ ធ្វើសេចកីថ្លែងការណ៍មួយ ពីកិច្ចជំនួប រវាងរដ្ឋមន្ត្រីការពារជាតិទាំងពីរ ក្នុងនោះយើងដាក់ច្បាស់ណាស់ ក្នុងសេចកី្តថ្លែងការណ៍របស់យើង ថាយើងបដិសេធដកទ័ព ហើយគេក៏បានថាឯកភាពគ្នាដកទ័ព ប៉ុន្តែគេថាយើង ហេតុអីចេញសេចកី្តថ្លែងការណ៍ថា បដិសេធដកទ័ព ! ខ្ញុំក៏បានថា ខ្ញុំមិនដែលបាននិយាយទេ ! ខ្ញុំមានសាក្សីរស់ ខ្ញុំមានភស្តុតាង តើខ្ញុំបានបដិសេធនៅក្នុងកិច្ចពិគ្រោះនោះទេ ! ខ្ញុំយល់ស្រប ខ្ញុំនឹងរាយការណ៍ទៅសម្ដេចធិបតី ហ៊ុនម៉ាណែត អំពីបញ្ហាដែលថៃបានលើកឡើង តែខ្ញុំមិនដែលឯកភាពថាយើងដកទ័ពនោះទេ ! ហើយក្នុងកិច្ចជំនួបគេសំណូមពរមកយើង សម្រួលទ័ព គេប្រើពាក្យថាសម្រួលទ័ព ប៉ុន្តែនៅព័ត៌មានក្រៅផ្លូវការ គេថាខ្មែរដកទ័ព ! ជាកិត្តិយសរបស់យើង ក្នុងនាមកងទ័ព យើងដកទ័ពមានន័យថាម៉េច ! មិនត្រឹមតែប៉ុណ្ណឹងទេ យើងដកទ័ពទៅណា បើដកទ័ពនៅលើទឹកដីកម្ពុជា យើងដកទ័ពទៅណា នេះហើយជាសេចកីថ្លែងការណ៍របស់ក្រសួងការពារជាតិ បានបញ្ជាក់ច្បាស់ពីចំណុចនេះ ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print