ក្រុមជ្រុលនិយមថៃលួច បង្កើតហ្វេសប៊ុកក្លែងជា សម្តេច ហ៊ុន សែន ភាសាថៃ ដើម្បីបោកពលករ សូមមេត្តាកុំចាញ់បោកក្រុមបោកប្រាស់នេះ !

ចែករំលែក៖

ភ្នំពេញ៖ បើតាម ធីរិទ្ធ ស្នើសុំដល់ប្រជាពលរដ្ឋខ្មែរនៅថៃ មេត្តាកុំចាញ់បោកក្រុមបោកប្រាស់ ឬក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងធ្វើសកម្មភាព បំផុសបំផុល បង្កើតគណនីហ្វេសប៊ុកក្លែងក្លាយរបស់សម្តេច ហ៊ុន សែន ដែលដាក់ឈ្មោះសម្តេចតេជោ ជាភាសាថៃ និង រូបថតរបស់សម្តេច ក្នុងចេតនា ក្នុងចេតនាបំភ័នសភាពការនៅក្នុងប្រទេសកម្ពុជា ជុំវិញបញ្ហាព្រំដែន និងបោកប្រាស់យកលុយកាក់។
មន្ត្រីអ្នកនាំពាក្យរូបនេះ អំពាវនាវសូមបងប្អូនមានការប្រុងប្រយ័ត្ន ដើម្បីកុំឱ្យចាញ់បោកសកម្មភាពនេះ ដែលជាសកម្មភាពគ្រោះថ្នាក់ និង ជាសកម្មភាពដែលទុរយសបំផុត របស់ក្រុមជ្រុលនិយមរបស់ថៃ ។
សូបញ្ជាក់ថា ៖ ក្នុងពេលដែលកម្ពុជា និងថៃ កំពុងមានភាពតានតឹងផ្នែកព្រំដែន ក្រុម ជ្រុលនិយម ថៃគាំទ្រដោយយោធាថៃ បានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូប និងឈ្មោះសម្តេចតេជោ ជាភាសាថៃ ក្នុងចេតនាបំភាន់សភាពការណ៍ព្រំដែន និងបោកប្រាស់លុយកាក។អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានប្រតិកម្មនឹងបញ្ហានេះ និង ចាត់ទុកជាសកម្មភាពដែលទុរយស។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ឲ្យបង្កើនការប្រុងប្រយ័ត្ន ជៀសវាងចាញ់បោកជនបោកប្រាស់ និង ក្រុមជាតិនិយមជ្រុលរបស់ថៃ ដែលបានបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដាក់រូប និងឈ្មោះសម្តេចតេជោ ជាភាសាថៃ ក្នុងចេតនាបំភាន់សភាពការណ៍ព្រំដែន និងបោកប្រាស់លុយកាក ៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print