តើកីឡាករតម្លៃ156លានដុល្លារនិយាយពាក្យដំបូងអ្វីខ្លះ ទៅកាន់អ្នកគាំទ្រ Liverpool?

ចែករំលែក៖

តារាឆ្នើមថ្មីរបស់ Liverpool កីឡាករ Florian Wirtz និយាយថាគាត់ចង់ “ឈ្នះអ្វីគ្រប់យ៉ាងជារៀងរាល់ឆ្នាំ” នៅទឹកដី Anfield បន្ទាប់ពីកីឡាករអាល្លឺម៉ង់នេះបានផ្លាស់ចេញពី Bayer Leverkusen ដោយជោគជ័យក្នុងតម្លៃកំណត់ត្រាក្លឹប 116 លានផោនឬ 156លានដុល្លារអាមេរិក។

កីឡាករវ័យ 22 ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងជាមួយហង្សក្រហមរហូតដល់ 5 ឆ្នាំ ដែលនឹងរក្សាគាត់នៅ Merseyside រហូតដល់យ៉ាងហោចណាស់ឆ្នាំ 2030 បន្ទាប់ពីបានបញ្ចប់ការពិនិត្យសុខភាពនៅទីលានហ្វឹកហាត់របស់ក្លឹបកាលពីថ្ងៃសុក្រ។

Wirtz ដែលស៊ុតបញ្ចូលទីបាន 57 គ្រាប់ក្នុងការបង្ហាញខ្លួន 197 លើក Leverkusen គឺជាកីឡាករសំខាន់ទីពីររបស់ Liverpool នៅរដូវក្តៅ និងជាកីឡាករទីពីររបស់ក្លឹបពីក្រុមរងជើងឯក Bundesliga បន្ទាប់ពីការមកដល់របស់ខ្សែការពារស្តាំហូឡង់ Jeremie Frimpong ក្នុងតម្លៃ 29.5 លានផោនកាលពីខែមុន។

...

កីឡាករWirtz បានថ្លែងទៅកាន់អ្នកគាំទ្រថា “ខ្ញុំចង់ឈ្នះអ្វីគ្រប់យ៉ាងជារៀងរាល់ឆ្នាំ។ ជាដំបូង យើងត្រូវធ្វើការងាររបស់យើង។ កាលពីរដូវកាលមុន ពួកគេបានឈ្នះ Premier League ដូច្នេះគោលដៅរបស់ខ្ញុំគឺប្រាកដថានឹងឈ្នះវាម្តងទៀត និងដើម្បីបន្តទៅកាន់ Champions League បន្ថែមទៀត។ ខ្ញុំពិតជាមានមហិច្ឆតាធំណាស់។ ខ្ញុំពិតជារំភើបណាស់។ នេះក៏ជាចំណុចសំខាន់នៃគំនិតរបស់ខ្ញុំដែរ៖ ខ្ញុំចង់មានអ្វីថ្មីទាំងស្រុង ដើម្បីចាកចេញពី Bundesliga និងចូលរួម Premier League “។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print