ភ្នំពេញ ៖ រថយន្តចំនួន២គ្រឿងបានបេីកបុកគ្នាពេញទំហឹងបណ្តាលឲ្យរថយន្ត០១គ្រឿងក្រឡាប់ចាក់ទំនិញលើផ្លូវ នឹង រថយន្ត០១គ្រឿង ខូចមួយកំណាត់ទាំងស្រុង របួសក្មេងស្រីម្នាក់។
ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០២ នឹង ៣០នាទីយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចស្តុប ៩២ លើបណ្តោយផ្លូវ ហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភព័ត៍មានពីពលរដ្ឋបានអោយដឹងថា គេឃើញរថយន្ត ម៉ាក ស្តារិច ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BV-1855 បើកក្នុងទិសដៅពីលិចទៅកើត លើផ្លូវលេខ ១០១៩ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមាន រថយន្តកូរ៉េ ពណ៍ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3F-2329 បើកតាមបណ្តោយផ្លូវហាណូយ ទិសដៅពីជើងទៅត្បូងបង្កអោយរថយន្តស្តារិច បុកទាំងកម្រោល បណ្តាលអោយរថយន្តស្តារិច ខ្ទេចមួយកំណាត់មុខ ធ្វើអោយក្មេងស្រីម្នាក់ រងរបួសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯរថយន្តដឹកទំនិញវិលមួយជុំ ផ្អៀងក្រឡាប់ ចាក់ទំនិញពេញផ្លូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅនគរបាលជំនាញការិយាល័យចរាចរណ៍ក្រុង ដើម្បីមកវាស់វែងយករថយន្តទាំង០២គ្រឿង ទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕
ដោយ៖សុខាសែនជ័យ