អាមេរិកចូលក្នុងសង្រ្គាមជាផ្លូវការ ដោយវាយប្រហារទីតាំងនុយក្លេអ៊ែរអុីរ៉ង់ ៣កន្លែង​

ចែករំលែក៖

នៅក្នុងសេចក្តីប្រកាសមួយនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃទី 21 ខែមិថុនា ម៉ោងក្នុងស្រុក ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ “ជោគជ័យខ្លាំង” លើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅ Fordow, Natanz និង Isfahan ហើយយន្តហោះទាំងអស់ឥឡូវនេះបានចេញពីដែនអាកាសអ៊ីរ៉ង់។

គ្រាប់បែកមួយគ្រាប់ត្រូវបានគេទម្លាក់នៅលើទីតាំងសំខាន់គឺ Fordow។ យន្តហោះទាំងអស់មានសុវត្ថិភាពនៅផ្ទះ។
សូមអបអរសាទរអ្នកចម្បាំងអាមេរិកដ៏អស្ចារ្យរបស់យើង។ គ្មានយោធាណាម្នាក់ក្នុងពិភពលោកអាចធ្វើបែបនេះបានទេ។ ដល់ពេលសន្តិភាពហើយ! សូមអរគុណចំពោះការព្រួយបារម្ភរបស់អ្នកចំពោះបញ្ហានេះ” គាត់បានសរសេរ។

លោកបានសង្កត់ធ្ងន់លើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ «នេះជាពេលវេលាប្រវត្តិសាស្ត្រ សម្រាប់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងពិភពលោក។ «ពេលនេះអ៊ីរ៉ង់ត្រូវតែយល់ព្រមបញ្ចប់សង្រ្គាមនេះ»។
កាសែត New York Times បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ចំនួនបីនាក់ (ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈ) ដោយនិយាយថា ពួកគេជឿថា កងកម្លាំងអាមេរិកបានទម្លាក់គ្រាប់បែកលើកទីតាំងនុយក្លេអ៊ែរ Fordow និង Natanz នៅម៉ោងប្រហែល 2:30 ទៀបភ្លឺ ថ្ងៃទី 22 ខែមិថុនា ម៉ោងនៅអ៊ីរ៉ង់ ឬម៉ោង 6 ព្រឹកថ្ងៃដដែល ម៉ោងនៅកម្ពុជា។
កាលពីថ្ងៃទី 22 ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន CNN បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន 6 គ្រឿង ដើម្បីទម្លាក់គ្រាប់បែកបំផ្ទុះជាបន្តបន្ទាប់នៅលើរោងចក្រនុយក្លេអ៊ែរ Fordow ក្នុងប្រទេសអ៊ីរ៉ង់។ លើសពីនេះ B-2 មួយទៀតក៏បានទម្លាក់គ្រាប់បែកពីរប្រភេទដូចគ្នាទៅលើ Natanz ផងដែរ។
កាលពីថ្ងៃទី 22 ខែមិថុនា លោក Manan Raisi សមាជិកសភាអ៊ីរ៉ង់តំណាងឱ្យតំបន់ Qom ដែលជាកន្លែងដែលរោងចក្រនុយក្លេអ៊ែរ Fordow ស្ថិតនៅ – បានបញ្ជាក់ថាការវាយប្រហារនៅទីនេះគ្រាន់តែជា “រឿងអាសអាភាស” ប៉ុណ្ណោះ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីលោក Raisi ថា “ផ្អែកលើព័ត៌មានត្រឹមត្រូវ ខ្ញុំបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកគឺខុស។ Fordow មិនបានទទួលរងការខូចខាតធ្ងន់ធ្ងរនោះទេ។

លោកក៏បានសង្កត់ធ្ងន់ថា គ្មានសញ្ញានៃការលេចធ្លាយវិទ្យុសកម្មត្រូវបានគេកត់ត្រាទុកក្រោយការវាយប្រហារតាមអាកាសរបស់អាមេរិកនោះទេ។
នៅថ្ងៃដដែលនោះ អង្គការថាមពលអាតូមិករបស់អ៊ីរ៉ង់បាននិយាយថា គ្មានការចម្លងរោគវិទ្យុសកម្ម ឬគ្រោះថ្នាក់ដល់មនុស្សនៅជិតទីក្រុង Fordow, Isfahan និង Natanz ត្រូវបានរកឃើញនោះទេ ដោយផ្អែកលើទិន្នន័យពីប្រព័ន្ធត្រួតពិនិត្យ និងការស្ទង់មតិតាមវាល។
ទូរទស្សន៍ CNN ដោយដកស្រង់ប្រភពពីរបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនស្ងាត់ៗទៅកាន់ទីក្រុងតេអេរ៉ង់ថា ការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់មានកម្រិត ហើយមិនមានផែនការសកម្មភាពយោធាបន្ថែមទៀតទេ៕

...

រូបថត​:AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print