«រថភ្លើងល្បឿនលឿន»  ដែលបរត្រឡប់ពីអឺរ៉ុបទៅកាន់អាស៊ានបានចេញដំណើរពីអាល្លឺម៉ង់  ដែលតំណាងថារវាងអឺរ៉ុបនិងអាស៊ីបានសម្រេចការដែលផ្លូវដែកទៅមកទ្វេទិស

ចែករំលែក៖

អន្តរជាតិ : បើយោងតាមការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានអោយដឹងថា ,នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី​ ២១ ខែ​មិថុនា តាម​ម៉ោងក្នុង​តំបន់  ​​«រថភ្លើង​ល្បឿនលឿន ( ASEAN Express )» ​មួយគ្រឿង ​ដែលដឹក​ទំនិញ​ច្រើនប្រភេទ ដូចជា សម្ភារៈ​​ប្រើប្រាស់​សម្រាប់​​មាតានិងទារក​   ​​ផលិតផល​ថែរក្សា​​សម្រស់​ ​ ​​សម្ភារៈ​ប្រើប្រាស់​វេជ្ជសាស្ត្រ​ជាដើម ​​បាន​បរ​ចេញពី​ទីក្រុងឌុយប៊ឺក​ ​ប្រទេសអាល្លឺម៉ង់ ​ដែលតាមការប៉ានប្រមាណ  ១៩ ថ្ងៃ​ក្រោយ​ទៀត ​​នឹង​ទៅដល់​ប្រទេសអាស៊ាន​ដូចជា​វៀតណាម ថៃជាដើម​។ ​​រថភ្លើង​ជើង​នេះ​នឹង​ផ្ទេរ​នៅទីក្រុង​ ឆុងឈីង ប្រទេសចិន ​​នេះ​តំណាង​ថា ​​ផ្លូវ​ដែក​ពាណិជ្ជកម្ម​សំខាន់​ដែល​តភ្ជាប់​អឺរ៉ាស៊ី​បាន​សម្រេច​ការបរទៅមក​ជាផ្លូវការ។

គេហទំព័រ  «CCFR China state-controlled media »     «រថភ្លើង​ល្បឿនលឿន» ​បាន​ធ្វើឱ្យ​ភស្តុភារ​កម្ម​​ឆ្លងដែន​កាន់តែងាយស្រួល ​​អត្រា​ដឹកជញ្ជូន​ត្រូវបាន​កើនឡើង​ប្រកប​ដោយ​ប្រសិទ្ធភាព​។ ​​សូមជម្រាបថា ​ចាប់តាំងពី​ដំណើរការ​កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៤មក ។

គេហទំព័រ  «CCFR China state-controlled media »  ​ «រថភ្លើង​ល្បឿនលឿន» ​បាន​បើកខ្សែផ្លូវ​​ចំនួន ៣ ខ្សែរួចហើយ ដែលឆ្លង​កាត់​វៀតណាម ​ឡាវ ថៃ ​ដល់ទីក្រុងឆុងឈីង ប្រទេសចិន ​ហើយទៅដល់​អឺរ៉ុប​  ​ទំហំ​ទំនិញដែលបាន​ដឹកជញ្ជូន​សរុប​បាន​លើសពី ១៩០០ ​លាន​យាន់ប្រាក់ចិន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print