អន្តរជាតិ : បើយោងតាមការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានអោយដឹងថាថ្ងៃទី២១ ខែមិថុនា លោកត្រាំប្រធានាធិបតីអាមេរិកបានបង្ហោះសារលើគណនីបណ្តាញទំនាក់ទំនងសង្គមថា កងទ័ពអាមេរិកបាន “វាយប្រហារដោយជោគជ័យនូវសំណង់នុយក្លេអែរចំនួន៣កន្លែងរបស់អ៊ីរ៉ង់។យន្តហោះយោធាទាំងអស់របស់កងទ័ពអាមេរិកបានស្ថិតនៅក្រៅដែនអាកាសអ៊ីរ៉ង់រួចហើយ។
គេហទំព័រ «CCFR China state-controlled media »នៅក្នុងសារមួយទៀត លោកត្រាំបានអះអាងថា “ការវាយប្រហារយោធាលើកនេះបានទទួលជោគជ័យយ៉ាងខ្លាំង ហើយលោកនឹងថ្លែងសុន្ទរកថាថ្នាក់ជាតិនៅសេតវិមាននៅវេលាម៉ោង១០ យប់ថ្ងៃដដែល តាមម៉ោងខាងកើតអាមេរិក។លោកត្រាំក៏បានប្រៀធៀបការវាយប្រហារលើកនេះថាជា “ខណៈពេលប្រវត្តិសាស្ត្រ” ព្រមនិងព្រមានថា “បច្ចុប្បន្ន អ៊ីរ៉ង់ចាំបាច់ត្រូវតែយល់ព្រមបញ្ចប់សង្គ្រាមនេះ”។
បន្ទាប់មក ក្រុមហ៊ុនវិទ្យុសាធារណៈអ៊ីស្រាអែលបានដកស្រង់ពាក្យសម្តីរបស់មន្ត្រីអ៊ីស្រាអែរថា អ៊ីស្រាអែលបាន “សម្របសម្រួលដោយគ្រប់ជ្រុងជ្រោយ”ជាមួយភាគីអាមេរិកលើបញ្ហាវាយប្រហារសំណង់នុយក្លេអែររបស់អ៊ីរ៉ង់៕
ដោយ : សិលា