អន្តរជាតិ : បើយោងតាមការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានអោយដឹងថា , ព្រឹកថ្ងៃទី២២ ខែមិថុនា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីដំណឹងដែលអាមេរិកបានវាយប្រហារលើសំណង់នុយក្លេអែររបស់អ៊ីរ៉ង់ត្រូវបានផ្សព្វផ្សាយ បុគ្គលិកម្នាក់របស់ស្ថានីយទូរទស្សន៍ជាតិអ៊ីរ៉ង់បានលើកឡើងក្នុងការចាក់ផ្សាយផ្ទាល់ថា អ៊ីរ៉ងបានជម្លៀសមនុស្សចេញពីសំណង់នុយក្លេអែរចំនួន៣កន្លែងមួយរយៈមុនមុននិងបានផ្ទេរសម្ភារៈក្នុងសំណង់នុយក្លេអែរ ហេតុនេះការវាយប្រហាររបស់អាមេរិកមិនបានបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងទេ។
គេហទំព័រ «CCFR China state-controlled media »តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានអ៊ីរ៉ង់នាព្រឹកថ្ងៃទី២២ ខែមិថុនា បានឱ្យដឹងថា បច្ចុប្បន្ន មិនចាំបាច់ព្រួមបារម្ភអំពីការធ្លាយសារធាតុនៃសំណង់នុយក្លេអែរដែលរងការវាយប្រហារទេ។
គេហទំព័រ «CCFR China state-controlled media »នៅព្រឹកថ្ងៃទី២២ ខែមិថុនា តាមម៉ោងក្នុងតំបន់ ទីប្រឹក្សាយុទ្ធសាស្ត្រនៃប្រធានសភាអ៊ីរ៉ង់បានលើកឡើងថា អ៊ីរ៉ង់បានជម្លៀសមនុស្សនិងសម្ភារៈចេញពីសំណង់នុយក្លេអែរមួយរយៈមុន ហេតុនេះ“ពេលយូរលង់” ការវាយប្រហារលើកនេះមិនបានបណ្តាលឱ្យមាន “ការខូចខាតដែលមិនអាចស្តារឡើងវិញទេ”៕
ដោយ : សិលា