អាម៉េរិកទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន ៣កន្លែង

ចែករំលែក៖

អន្តរជាតិ ៖ ក្រោយអាម៉េរិកទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន ៣កន្លែង លោក Abbas Araqchi រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានអះអាងថា លោក នឹងទៅជួបលោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី សម្រាប់កិច្ចពិភាក្សាដ៏សំខាន់មួយ។ ទន្ទឹមនេះ ប្រមុខការបរទេសអ៊ីរ៉ង់ បានរិះគន់ទង្វើអាម៉េរិក ដោយចាត់ទុកជាការបំពានច្បាប់អន្តរជាតិ និងដើរហួសបន្ទាត់ក្រហម។

ប្រទេសអ៊ីរ៉ង់បានថ្កោលទោសប្រមុខសេតវិមាន ដូណាល់ ត្រាំ ក្រោយការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនចំនួន៣កន្លែង ហើយពេលនេះប្រកាសថា សហរដ្ឋអាមេរិក បានចាប់ផ្តើមសង្គ្រាមដ៏គ្រោះថ្នាក់ប្រឆាំងទីក្រុងតេហេរ៉ង់ហើយ។

សេចក្តីប្រកាសនេះគឺចេញពីក្រសួងការបរទេសអ៊ីរ៉ង់នៅថ្ងៃអាទិត្យទី២២ខែមិថុនាឆ្នាំ២០២៥ និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់។

ក្នុងសេចក្តីប្រកាសនោះមានខ្លឹមសារថា «ពិភពលោកមិនត្រូវភ្លេចទេថា គឺអាមេរិក ដែលជាអ្នកក្បត់ការទូត។ អ៊ីស្រាអែល ជាអ្នកប្រព្រឹត្តអំពើប្រល័យពូជសាសន៍និងគ្មានច្បាប់ ហើយអាមេរិក គឺជាអ្នកធ្វើសង្រ្គាមដ៏គ្រោះថ្នាក់ប្រឆាំងអ៊ីរ៉ង់។ ការវាយប្រហារនេះ គឺជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ហើយថា រដ្ឋាភិបាលអាមេរិក ត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះផលវិបាកធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្មដ៏សាហាវនេះ»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print